• 2017-12-25 02:37:19
  • ចំណេះដឹង

Browser មួយ​ណា ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន?

  • 2017-12-25 02:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​សាកល្បង​ពី​ក្រុម​ការងារ​ក្រៅ​ស្រុក​ទៅ​លើ Browser ចំនួន ៤ រួម​មាន Google Chrome, Edge របស់ Microsoft, Mozilla របស់ Firefox និង Samsung Browser លើ​ម៉ូដែល​ស្មាតហ្វូន Galaxy Note 8។​ ឆ្លង​កាត់​ការ​តេស្ត ៤ ប្រភេទ​មាន​ដូច​ខាង​ក្រោម:

  • Speedometer គណនា​នៅ​ល្បឿន Responsive នៃ​ទំព័រ​ក្នុង Browser មួយ
  • JetStream បង្ហាញ​ពី​ដំណើរការ​នៃ​លក្ខណៈ​ពិសេស​ក្នុង​កូដ JavaScript មាន​ដូច​ជា 3D
  • MotionMark វាស់​ស្ទង់​លើ​កម្រិត​បង្ហាញ​​ក្រាហ្វិក​នៃ​កូដ CSC, HTML5 និង SVG
  • Basemark Web 3.0 គណនា​និង​តេស្ត​មើល​នៅ​ផ្នែក​សំខាន់​ទាំង​អស់​នៃ Framework របស់ JavaScript និង WebGL 2.0។
ពិន្ទុខ្ពស់បំផុតកាន់តែប្រសើរ

​ក្រោយ​សាកល្បង​បណ្តា Browser ខាង​លើ​ដែល​ស្ថិត​នៅ​ជំនាន់​ក្រោយ​បង្អស់ លទ្ធផល​បង្ហាញ​ថា Google Chrome ជំនាន់ ៦៣ ទំនង​ធ្វើ​បាន​ប្រសើរ​ជាង​គេ បន្ទាប់​មក​អាច​ថា Microsoft Edge បាន​លេខ ២ ខណៈ​លេខ ៣ បាន​លើ Samsung Browser ជំនាន់ ៦.២ និង​ក្រោយ​គេ Firefox ជំនាន់ ៥៧ ធ្វើ​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​នោះ​ឡើយ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់