- 2017-12-22 04:19:01
- គន្លឹះ
បើកម៉ូតូលើដងផ្លូវគួរប្រើឈុតអាវធំ អាចកាត់បន្ថយកម្រិតគ្រោះថ្នាក់ពេលដួលបាន
- 2017-12-22 04:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកម៉ូតូលើដងផ្លូវគួរប្រើឈុតអាវធំ អាចកាត់បន្ថយកម្រិតគ្រោះថ្នាក់ពេលដួលបាន
ចន្លោះមិនឃើញ
អ្នកបើកបរម៉ូតូលើដងផ្លូវធម្មតាចេញទៅធ្វើការងារ ប្រជុំ និងកន្លែងកំសាន្តជិត ឬឆ្ងាយភាគច្រើនកម្រប្រើប្រាស់ឈុតសំលៀកបំពាក់សម្រាប់បើកម៉ូតូណាស់។ ភាគច្រើនឃើញមានសម្រាប់អ្នកបើកម៉ូតូធំ ពេលបើកលើដងផ្លូវ ឬពេលប្រណាំងម៉ូតូ ដោយមានការបត់បែនចង្កូតច្រើន និងល្បឿនលឿន ដែលមានហានិភ័យខ្ពស់ចំពោះការគ្រោះថ្នាក់។ អ្នកជំនាញនិយាយថា ឈុតនេះអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ បន្ទាប់ពីមួកសុវត្ថិភាព ដែលអាចជួយការពារខ្លួនទាំងមូលមិនឲ្យមុត ឬដាច់រលាត់ស្បែក ពេលគ្រោះថ្នាក់កម្រិតល្មមៗ។
ចំនុចនេះមានការពិបាកស្រាវជ្រាវ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពពេលប្រើតែឈុតអាវធំ ព្រោះរាល់អ្នកជិះម៉ូតូធំ ភាគច្រើនពាក់ឈុតនេះ ហើយពាក់មួយថែមទៀតផង ដែលចាំបាច់ការពារពីការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្បាល។
ការសិក្សារបស់ជនជាតិអូស្ត្រាលីចេញផ្សាយក្នុង ឆ្នាំ ២០១១ ដោយបានសិក្សាលើក្រុមអ្នកជិះម៉ូតូមានគ្រោះថ្នាក់ជាបីក្រុម៖
លទ្ធផលក្នុងការសិក្សាបង្ហាញថា ក្រុមអ្នកជិះម៉ូតូប្រើឈុតខោអាវធំ ឬប្រើតែខោ ឬតែអាវធំ ពេលប៉ះទង្គិច ឬដួលមានកម្រិតគ្រោះថ្នាក់ស្រាល ព្រមទាំងអាចជាសះស្បើយរយៈពេលតិចជាង ៦ ខែ ជាងក្រុមមិនប្រើឈុតខោអាវការពារ។
ការសិក្សាក៏បានបង្ហាញថា ឥរិយាបថក្នុងការបើកបរអាចធ្វើឲ្យឈុតអាវកាន់តែមានប្រសិទ្ធភាព។ ពេលអ្នកជ្រើសរើសកុំផ្ដោតលើ Brand ឬស្ទីលខ្លាំងពេក អ្នកអាចផ្ដោតលើគុណភាព និងមុខងារបំពាក់លើឈុតនោះដោយមាន ឬបន្ថែមបានប៉ុងការពារកែងដៃ ជង្គង់ ឬផ្នែកសាច់ដុំ។ ម្យ៉ាងវិញទៀត គួរប្រើប្រាស់ពណ៌លឿង ទឹកក្រូច និងក្រហម ដែលអាចបន្ថែមការចាប់អារម្មណ៍ពីអ្នកបើកបរផ្សេងទៀត កាត់បន្ថយការប៉ះទង្គិច។ សរុបសេចក្តីមកមានតែឃ្លាប៉ុណ្ណោះ ជួយខ្លួនអ្នក ជួយអ្នកដទៃ បើកបរក្នុងស្មារតីគោរពច្បាប់ចរាចរណ៍៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ