- 2020-04-09 02:14:13
- ផលិតផលថ្មី
ទូរសព្ទ 5G តម្លៃធូររបស់ Samsung ចេញមុខជាផ្លូវការហើយ!
- 2020-04-09 02:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ 5G តម្លៃធូររបស់ Samsung ចេញមុខជាផ្លូវការហើយ!
ចន្លោះមិនឃើញ
Samsung បានប្រកាសចេញត្រកូល Galaxy A ស៊េរីឆ្នាំ ២០២០ សរុប ៦ ម៉ូដែលសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ស្មាតហ្វូនដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺ Galaxy A51 និង Galaxy A71 ប្រភេទ 5G។
Galaxy A51 5G
Galaxy A51 5G មានរូបរាងដូចនឹង Galaxy A51 ប្រភេទធម្មតាដែរ។ វាមានបំពាក់អេក្រង់ ៦,៥អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបកម្រិត FHD+ និងមានចោះរន្ធលើអេក្រង់សម្រាប់កាមេរ៉ា Selfie។ កាមេរ៉ាក្រោយមានកាមេរ៉ាមេទំហំ ៤៨MP និងមានអមដោយកាមេរ៉ា ៣ គ្រាប់ទៀត មានប្រភេទ Macro, Ultra-Wide និងកាមេរ៉ាវាស់ជម្រៅ។
ចំណុចខុសប្លែកពី Galaxy A51 ធម្មតានោះគឺ A51 5G មាន RAM ទំហំ ៦GB, ទ្រាំទ្រនឹងការសាកថ្មល្បឿនលឿន ១៥វ៉ាត់, មានថ្មទំហំ ៤៥០០ mAh និងអាចទ្រាំទ្រការដាក់មេមូរីកាតទំហំដល់ ១TB។ មួយទៀតនោះគឺមានទ្រាំទ្រសេវា 5G ហើយវាមានតម្លៃ ៥០០ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។
Galaxy A71 5G
A71 5G មានបំពាក់អេក្រង់ទំហំ ៦,៧អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពកម្រិត FHD+ និងមានចោះរន្ធលើអេក្រង់សម្រាប់កាមេរ៉ា Selfie ហើយនៅផ្នែកខាងក្រោយក៏មានកាមេរ៉ាបួនគ្រាប់ដែរ ដែលកាមេរ៉ាមេមានទំហំ ៦៤MP។
មុខងារគួរឲ្យចាប់អារម្មណ៍ដទៃទៀតគឺសមត្ថភាពសាកថ្មល្បឿន ២៥វ៉ាត់, អង្គផ្ទុកទំហំ ១២៨GB (អាចដាក់មេមូរីកាតទំហំ ១TB បាន), RAM ទំហំ ៦GB, ថ្មទំហំ ៤៥០០ mAh។ Galaxy A71 5G មានតម្លៃ ៦០០ដុល្លារនៅទីផ្សារអាមេរិក។
គួរដឹងថាស្មាតហ្វូន 5G ទាំងពីរនឹងចេញលក់នៅអាមេរិកចាប់ពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ នេះ៕