• 2020-03-20 08:17:23
  • ចំណេះដឹង

មួយ​រយៈ​ចុងក្រោយ​អ្នក Boost ភាគច្រើន​មិន​ងាយ​បាន​ការ Approve នេះ Facebook បកស្រាយ​ហើយ

  • 2020-03-20 08:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម Boost Post ឬ​បង្កើត​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Ads លើ Facebook ​ផ្សេងៗ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រាកដ​ជា​រមែង​ជួប​បញ្ហា​ច្រើន ពោល​គឺ​ខ្លះ​ទទួល​បាន​ការ Approve យឺតយ៉ាវ​ជាង​ធម្មតា។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ Facebook ​បាន​ប្រកាស​ជា​សាធារណៈ​ហើយ ថា​ដោយ​សារ​តែ​ផល​ប៉ះពាល់​នៃ​បញ្ហា​របស់​សកលលោក​ទាំង​មូល​គឺ​វីរុស​ COVID-19។ បណ្តា​បុគ្គលិក​របស់​ក្រុមហ៊ុន Facebook ទាំង​អស់ ក៏​បច្ចុប្បន្ន​ត្រូវ​បាន​កំណត់​ឲ្យ​បម្រើការ​នៅ​ឯ​ផ្ទះ​រៀង​ខ្លួន​ដូច​គ្នា បែប​នេះ​ទើប​ជា​មូលហេតុ​ញាំង​ឲ្យ​ការ​បំពេញ​ការងារ​មាន​សភាព​យឺត​ជាង​ធម្មតា​បន្តិច។

បែប​នេះ​រាល់​ការ​ស្នើ​នូវ Ads ថ្មី​ឬ Boost លើ​ការ Post ថ្មី​ណា​មួយ នោះ​នឹង​ទាមទារ​ពេល​យឺត​ជាង​មុន ហើយ​ក្រុមហ៊ុន​ក៏​សូម​អធ្យាស្រ័យ​ទុក​ជា​មុន​ចំពោះ​បញ្ហា​យឺតយ៉ាវ​នេះ​ដូច​គ្នា។

ជា​សារ​ណែនាំ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ Facebook អំពាវនាវ​ឲ្យ​អ្នក​ធ្វើ​មាតិកា​ដែល​រមែង​ផ្សពផ្សាយ​ពាណិជ្ជកម្ម​លើ Facebook ទាំង​អស់ គួរ​តែ​ធ្វើ​ការ​កែប្រែ​ព័ត៌មាន​ឬ Boost ​បន្ត លើ​មាតិកា​ចាស់ ប្រសិន​ជា​អាច ​ព្រោះ​ការ​ធ្វើ​បែប​នោះ​នឹង​មិន​ទាមទារ​ពេល Review ថ្មី​ទៀត​ឡើយ ជា​ជាង​ចាយ​ពេល​រង់ចាំ​យូរ​លើ​ការ Review ​Ads ថ្មី​ដែល​អ្នក​បាន​ស្នើ៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់