• 2020-02-14 08:32:14
  • ចំណេះដឹង

​ចង់​ដឹង​ថា​ Password អ្នក​នៅ​​ក្នុង​ដៃ​ Hacker ឬ​អត់ ងាយ​សោះ​ហ្នឹង

  • 2020-02-14 08:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គណនី​បណ្ដាញ​សង្គម​ដូច​ជា Facebook ជា​ដើម​ត្រូវ​បាន​គេ​ Hack យក​ទៅ​ជា​សុបិន​អាក្រក់​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ ព្រោះ​ថា​គណនី​នីមួយៗ​អាច​មាន​រក្សា​ទុក​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន។ ប៉ុន្តែ​មិន​ថ្វី​ទេ មាន​វិធី​ងាយៗ​មួយ​អាច​ឲ្យ​អ្នក​ឆែក​ដឹង​ថា​លេខ​សម្ងាត់​ដែល​អ្នក​ប្រើ​ការពារ​គណនី​អ្នក​ មាន​នៅ​ក្នុង​ដៃ​ Hacker ឬ​​ក៏​អត់។

ដើម្បី​ឆែក​មើល​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ​ haveibeenpwned.com រួច​ចុច​លើ​ផ្នែក​ Password ហើយ​បញ្ចូល​លេខ​សម្ងាត់​ដែល​អ្នក​ប្រើ​ចូល​ទៅ​ក្នុង​ប្រអប់​​បន្ទាប់​មក​ចុច​ពាក្យ​ថា​ pwned? ជា​ការ​ស្រេច។

ក្រហមមានន័យថាលេខសម្ងាត់មិន​មាន​សុវត្ថិភាព

ប្រសិន​បើ​លេខ​សម្ងាត់​អ្នក​ជា​លេខ​សម្ងាត់​​ស្ថិត​ក្នុង​ដៃ​ Hacker នោះ​វា​នឹង​​លោត​ផ្ទាំង​ពណ៌​ក្រហម​ ប៉ុន្តែ​បើ​សិន​លេខ​សម្ងាត់​របស់​អ្នក​មាន​សុវត្ថិភាព​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​ពណ៌​ខៀវ​ជា​មិន​ខាន។

បៃតងមានន័យថាមានសុវត្ថិភាព

គួរ​បញ្ជាក់​ថា​​វិបសាយ​ខាង​លើ​ធ្លាប់​ជា​វិបសាយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆែក​មើល​ថា​ អាសយដ្ឋាន​អ៊ីមែល និង លេខ​សម្ងាត់​របស់​ពួក​គេ​ ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រង​គ្រោះ​ថ្នាក់​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា​ Myspace, LinkedIn, Adobe, Dropbox, Yahoo រួម​ទាំង​ក្រុមហ៊ុន​រាប់​រយ​ដទៃ​ទៀត​ ពី​សំណាក់​ Hacker ដែរ​ឬ​អត់។ ប៉ុន្តែ​វិបសាយ​ខាង​លើ​បាន​បង្កើត​មុខងារ​ថ្មី​គឺ​ Pwned Password ដែល​អាច​​មើល​ថា​លេខ​សម្ងាត់​ដែល​អ្នក​កំពុង​ប្រើ​​មាន​​​ស្ថិត​ក្នុង​ការ​​រងគ្រោះ​ពី​ Hacker ទាំង​នោះ​ឬ​ក៏​អត់។

យ៉ាងណាក្ដី​វិបសាយ​ខាង​លើ​បាន​ណែនាំ​ថា​ដាច់​ខាត​​មិន​ត្រូវ​ផ្ញើ​លេខ​សម្ងាត់​ដែល​អ្នក​កំពុង​ប្រើ​ជា​ប្រចាំ​ទៅ​ឲ្យ​​អ្នក​ដទៃ​ឡើយ ​ហើយ​ក៏​បញ្ជាក់​ដែរ​ថា​ សូម្បី​វិបសាយ​ Have I Been Pwned នេះ​ក៏​មិន​គួរ​​ដែរ។

ត្រង់​ការ​បញ្ជាក់​នេះ​មាន​ន័យ​ថា​ប្រសិន​បើ​ចង់​រក្សា​សុវត្ថិភាព​លេខ​សម្ងាត់​របស់​ខ្លួន​ ហើយ​ក៏​ចង់​ឆែក​ថា​លេច​សម្ងាត់​ខ្លួន​​បាន​ស្ថិត​ក្នុង​ការ​វាយ​ប្រហារ​ពី​ Hacker ឬ អត់​នោះ​ គួរ​តែ​​ដោន​ឡូដ​បញ្ជី​​លេខ​សម្ងាត់​ដែល​រង​ការ​វាយ​ប្រហារ​ដែល​មាន​នៅ​លើ​វិបសាយ​ Have I Been Pwned ផ្ទាល់​ ហើយ​ពិនិត្យ​ម្ដង​មួយ​​ ដើម្បី​រក​លេខ​សម្ងាត់​របស់​អ្នក។ ត្បិត​ថា​វិធី​នេះ​ស៊ី​ម៉ោង​បន្តិច​ ប៉ុន្តែ​មាន​សុវត្ថិភាព​ខ្ពស់៕​​​​​

ប្រភព៖ sciencealert ប្រែ​សម្រួល៖ សុខហេង

មតិយោបល់