• 2020-02-14 02:15:07
  • គន្លឹះ

ភ្លេចលេចកូដ iPhone ពេលនេះ Apple ចេញវីដេអូប្រាប់ដំណោះស្រាយ

  • 2020-02-14 02:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បង្ហាញ​នូវ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​​នៃ​ការ​ភ្លេច​លេខ​កូដ​ឧបករណ៍​ iDevice មាន​ដូច​ជា iPhone, iPad និង iPod ជា​ដើម។ តាម​ការ​បង្ហាញ​របស់ Apple ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ចំនួន​ពីរ​ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​បាន។

ទី​មួយ​​គឺ​ការ​ចូល​ទៅ​កាន់​ Recovery Mode និង​ទី​ពីរ​គឺ​ការ​ Restore ទូរសព្ទ​ទៅ​កាន់ Setting ដើម​។ ដើម្បី​អាច​​ធ្វើ​ទៅ​បាន​ក៏​ទាមទារ​ឲ្យ​មាន​​ការ​ Backup ទិន្នន័យ​ក្នុង​គណនី iCloud, ត្រូវ​មាន​កុំព្យូទ័រ, ត្រូវ​មាន​ខ្សែ​សម្រាប់​ភ្ជាប់​ជា​មួយ​កុំព្យូទ័រ, ត្រូវ​មាន​កម្មវិធី Finder សម្រាប់ macOS និង​សម្រាប់ Windows ត្រូវ​មាន​កម្មវីធី iTunes។

ទស្សនា​វីដេអូ​ណែនាំ​តាម​​ជំហាន​នីមួយៗ​ដូច​ខាង​ក្រោម​នេះ ៖​

អត្ថបទ៖ សុខហេង

មតិយោបល់