• 2020-02-11 08:27:24
  • ចំណេះដឹង

​ប្រើ​ស្មាតហ្វូន​ផលិត​ភាពយន្ត​ខ្នាត​ខ្លី កុំភ្លេចឧបករណ៍​ទាំងនេះ

  • 2020-02-11 08:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ម៉ូដែល​ក្រោយៗ​នេះ​បំពាក់ Sensor សមត្ថភាព​ខ្ពស់ អាច​ផ្ដិត​យក​ទិដ្ឋភាព​បាន​គាប់ប្រសើរ​។ មាន​អ្នក​ជំនាញ​ថតរូប​មិន​តិច​ទេ ប្រើ​ស្មាតហ្វូន​ផលិត​វីដេអូ​ខ្នាត​ខ្លី បូក​ផ្សំ​នឹង​បច្ចេកទេស​ថត បង្ហាញ​គុណភាព​បាន​ល្អ​។ 

កាមេរ៉ា​លើ​ស្មាតហ្វូន​ល្អ ហើយ​បើ​ប្រើ​ឧបករណ៍​ជំនួយ​បន្ថែម​កាន់​តែ​ធ្វើ​ឲ្យ​ដំណើរការ​ថត​ងាយស្រួល និង​ផ្តល់​លទ្ធផល​ល្អ​។ 

១) Lens

ការប្រើ Lens ក្រៅ​បន្ថែម​អាច​ថត​ពង្រីក បង្រួម​ទិដ្ឋភាព ដែល​ធម្មតា​កាមេរ៉ា​លើ​ស្មាតហ្វូន​ខ្វះ​សមត្ថភាព​នេះ​។

២) ភ្លើង​ជំនួយ​

ថត​នៅ​ទីតាំង​ខ្វះ​ពន្លឺ​អាច​ប្រើ​អំពូល​ភ្លើង​ជំនួយ​បាន ដោយ​ងាយស្រួល​កែប្រែ​កម្រិត​ពន្លឺ ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្តែង ជា​ពិសេស​លើ Subject។ 

៣) Tripod

អាច​ប្រើ​ជួយ​ទប់​លំនឹង​កាមេរ៉ា នៅ​ពេល​កំពុង​ព្យាយាម​រក្សា​ប្លង់​ថត​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ពេល​ថត​ប្លង់​មួយ​កន្លែង​។  ៤) Tripod Adapter

ពេល​ប្រើ​ជើង Tripod ស្តង់ដារ​ធំ ត្រូវ​ការ​ឧបករណ៍​កៀប​ស្មាតហ្វូន ដើម្បី​ភ្ជាប់​នឹង​ Tripod។ 

៥) Gimbal

ពេល​ថត​ប្លង់​មាន​សកម្មភាព អាច​ត្រូវការ Gimbal ជួយ​រក្សា​លំនឹង​ពេល​កាន់​ដើរ​ថត មិន​ពិបាក​ធ្វើ​ឲ្យ​អ្នក​មើល​វិល​មុខ​។

៦) ឧបករណ៍​ស្រូប​សំឡេង​

ក្រៅ​ពី​ប្លង់​ទិដ្ឋភាព​ដ៏​ល្អ វីដេអូ​ត្រូវការ​កម្រិត​សំឡេង​ច្បាស់​លះ​ល្អ ងាយស្រួល​ឲ្យ​អ្នក​មើល​មិន​ពិបាក​ប្រឹង​ស្តាប់ អ្វី​ដែល​ចង់​បង្ហាញ​ទៅ​តាម​ប្លង់​នីមួយៗ។ 

៧) Dolly

មាន​ឧបករណ៍​នេះ ងាយស្រួល​ថត​ប្លង់​ចលនា​ចូល​កៀក​នឹង​អ្វី​មួយ ដោយ​មិន​តម្រូវ​ប្រើ Zoom Lens។ 

៨)​ ឧបករណ៍​ជំនួយ​ថត​ទិដ្ឋភាព ៣៦០ ដឺក្រេ

បើ​ចង់​ផ្ដិត​យក​ទិដ្ឋភាព​កម្រិត ៣៦០ ដឺក្រេ អាច​ប្រើ​ឧបករណ៍​នេះ មាន​មុខងារ​ទប់​លំនឹង ថត​បាន​កម្រិត 4K។ ក្រោយ​ពេល​ថត អាច​ជ្រើសរើស​តំបន់​ណា​មួយ​មក​ប្រើ​បាន​៕​

ចុចអាន៖

ប្រភព៖ PopSci ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់