• 2020-01-08 09:13:50
  • ផលិតផលថ្មី

ស្ងាត់ៗ vivo Y15 បង្ហាញខ្លួនមកជាមួយជម្រើសពណ៌ថ្មីទាក់ចិត្តយុវវ័យ

  • 2020-01-08 09:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ស្ងាត់​មួយ​រយៈពេល​នៃ​ស្មាតហ្វូន​ត្រកូល Y ពេល​នេះ​ក្រុមហ៊ុន​ស្មាតហ្វូន vivo បាន​ធ្វើ​ការ​​បញ្ចេញ​នូវ​ម៉ូឌែល​កូន​ពៅ vivo Y15 ជា​មួយ​នឹង​ជម្រើស​ពណ៌​ថ្មី​ដែល​ជា​ពណ៌​ Phantom Black ​មាន​លក្ខណៈ​បែប​ខ្មៅ​ប្រដេញ​នូវ​រលក​ពណ៌​ដ៏​ស្រទន់​បែក​ឆ្នូតៗ ​មើល​ទៅ​ពិត​ជា​មាន​ភាព​ទាក់ទាញ​ចិត្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​តែ​ម្តង។

ដូច្នេះ​នៅ​ពេល​នេះ​សម្រាប់​ម៉ូឌែល Y15 គឺ​មាន​ជម្រើស​ដល់​ទៅ ៣ ពណ៌​គឺ​ ពណ៌ Burgundy Red ពណ៌ Aqua Blue និង​ជម្រើស​ពណ៌​ថ្មី​ចុង​ក្រោយ Phantom Black ដោយ​លោក​អ្នក​អាច​ធ្វើ​ការជ្រើសរើសបានថា តើជម្រើសពណ៌មួយណាដែលសាកសមសម្រាប់អ្នក?

សម្រាប់​តម្លៃ​លក់​របស់​ស្មាតហ្វូន vivo Y15 នេះ​វិញ​នៅ​រក្សា​ជា​មួយ​នឹង​កញ្ចប់​តម្លៃ​ដដែល​គឺ​ ១៧៩ ដុល្លារ។ ចំពោះ​លក្ខណៈ​ពិសេស​របស់​ស្មាតហ្វូន vivo Y15 ត្រូវ​បាន​បំពាក់​ជាមួយ​នឹង​អេក្រង់​ទំហំ ៦,៣៥ អ៊ីញ Halo Fullview™Display ដែល​ជា​ប្រភេទ​ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត ៧២០ x ១៥៤៤ HD+ លាតសន្ធឹងប្រមាណ ៨៩% នៃ​ផ្ទៃ​ខាងមុខ។ ប្រើ​បន្ទះ​ឈីប​ MT6762 CPU Octa-core ដែលអាចដំណើរការបានក្នុងល្បឿន 2.0 GHz និងមានរ៉េម ៤GB, អង្គផ្ទុកទិន្នន័យ ៦៤GB ​ហើយ​អាចថែមក្រៅបាន ២៥៦GB។

ថ្ម​មាន​ទំហំ​​ធំ​រហូត​ទៅ​ដល់ ៥០០០ mAh ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9 មានកាមេរ៉ាមុខទំហំ ១៦MP កាមេរ៉ាក្រោយបីគ្រាប់ (១៣MP + ៨MP + ២MP) អាចប្រើស៊ីមកាតបានពីរ និង​មានមុខងារ Face Unlock + Finger Print។ ដូច្នេះអតិថិជនអាចរកជាវស្មាតហ្វូន vivo Y15 នេះបាននៅតាមបណ្តាហាងនានាៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

មតិយោបល់