• 2020-01-08 01:23:15
  • ផលិតផលថ្មី

ទីបំផុតដឹងតម្លៃ Galaxy S10 Lite និង Note 10 Lite ធូរ​ជាង​រៀម​ច្បង​ខ្ទង់ ៣ សន្លឹក

  • 2020-01-08 01:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ល្ហិចល្ហៀង​នៅ​ចចាមអារ៉ាម​ចុះ​ផ្សាយ​ឥត​ឈប់​ជុំវិញ​រឿងរ៉ាវ Galaxy S10 Lite និង Galaxy Note 10 Lite ទី​បំផុត​ក្រុមហ៊ុន Samsung បាន​សម្រេច​ប្រកាស​ជា​ផ្លូវការ ជាមួយ​នឹង​តម្លៃ​ទាប​ជាង​រៀមច្បង Galaxy S10 Plus/Note 10 Plus ​ប្រមាណ ៣០០ ដុល្លារ។

+លក្ខណៈ​សម្បត្តិ Galaxy S10 Lite

  • អេក្រង់: SAMOLED ៦,៧ អ៊ីញ Infinity-O កម្រិត ២ ៤០០x១ ០៨០ ភីកសែល (៣៩៤ppi)
  • បន្ទះ​ឈីប: Exynos 9810 Octa-core ល្បឿន ២.៧GHz
  • RAM: 6GB/8GB
  • អង្គ​ផ្ទុក: 128GB
  • កាមេរ៉ា​មុខ: 32MP (f/2.2)
  • កាមេរ៉ា​ក្រោយ: 12MP គាំទ្រ​មុខងារ OIS (f/1.7) + 12MP (f/2.2) + 12MP (f/2.4)
  • ថាមពល​ថ្ម: ៤ ៥០០mAh
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 10
  • វិមាត្រ​ខ្លួន: ៧៥.៦x១៦២.៥x៨.១ ម.ម
  • ទម្ងន់​ខ្លួន: ១៨១ ក្រាម

+លក្ខណៈ​សម្បត្តិ Galaxy Note 10 Lite

  • អេក្រង់: SAMOLED ៦,៧ អ៊ីញ Infinity-O កម្រិត ២ ៤០០x១ ០៨០ ភីកសែល (៣៩៤ppi)
  • បន្ទះ​ឈីប: Snapdragon 855 Octa-core ល្បឿន ២.៨GHz
  • RAM: 6GB/8GB
  • អង្គ​ផ្ទុក: 128GB
  • កាមេរ៉ា​មុខ: 32MP (f/2.2)
  • កាមេរ៉ា​ក្រោយ: 12MP គាំទ្រ​មុខងារ Dual Pixel AF (f/1.7) + 12MP (f/2.2) + 12MP (f/2.4) គាំទ្រ​ OIS
  • ថាមពល​ថ្ម: ៤ ៥០០mAh
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 10
  • វិមាត្រ​ខ្លួន: ៧៦.១x១៦៣.៧x៨.៧ ម.ម
  • ទម្ងន់​ខ្លួន: ១៩៩ ក្រាម
  • ប្រព័ន្ធ​ប៊ិច: មិន​គាំទ្រ 6-axis sensor បែប​នេះ​មិន​ដើរ​ពេញ​លេញ​ដូច Note 10 ធម្មតា​ទេ

+តម្លៃ Galaxy S10 Lite/Note 10 Lite

Samsung Galaxy S10 Lite ស្ថិត​ក្នុង​ជម្រើស ៣ ពណ៌​មាន​ស ខ្មៅ និង ខៀវ ដោយ​មាន​តម្លៃ ៧២៦ ដុល្លារ ស្រប​ពេល Galaxy Note 10 Lite មាន​ជម្រើស​ពណ៌​ក្រហម ខ្មៅ និង​ពណ៌​លាយ​ចម្រុះ​គ្នា មាន​តម្លៃ ៦៧០ ដុល្លារ ។ ការ​ប្រកាស​លក់​ផ្លូវការ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ដោយ​តម្លៃ​ខាង​លើ​ជា​ហាងឆេង​នៅ​ទីផ្សារ​អឺរ៉ុប ដូច្នោះ​អំឡុង​ពេល​មក​ដល់​ទីផ្សារ​អាស៊ី​រំពឹង​អាច​នឹង​ធូរ​ថ្លៃ​ជាង​នេះ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់