• 2020-01-02 03:43:47
  • គន្លឹះ

អ្នកប្រើ Android ធុញហ្នឹងផ្ទាំងពាណិជ្ជកម្មលោតរញ៉េរញ៉ៃ អាចសាក ៣វិធីនេះបាន

  • 2020-01-02 03:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់ទូរសព្ទស្មាតហ្វូនលើប្រព័ន្ធប្រតិបត្តិការ Android មួយចំនួនធំ កំពុងជួបនូវបញ្ហាលេចឡើងនូវ ផ្ទាំងផ្សាយពាណិជ្ជកម្ម (Popup Ads) ដែលបានរំខានយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួន លេចឡើងនៅពេលអ្នកកំពុងបើកដំណើរការកម្មវិធីផ្ទាល់ ឧទាហរណ៍កម្មវិធីលេងហ្គេម ប៉ុន្តែផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផ្សេងទៀត លេចឡើងដោយពុំមានប្រភពច្បាស់លាស់។

ដើម្បីបញ្ចប់ការរំខានទាំងនេះ លោកអ្នកអាចអនុវត្តវិធីសាស្ត្រចំនួន៣ ដូចខាងក្រោម៖

វិធីសាស្ត្រទី១៖

ក្នុងករណីអ្នកកំពុងលេងហ្គេមស្រាប់តែលេចឡើងនូវផ្ទាំងពាណិជ្ជកម្ម អ្នកអាចធ្វើការជ្រើសរើសយក "Airplane mode" នៅពេលកំពុងដំណើរការកម្មវិធីនោះ ដើម្បីផ្អាកផ្ទាំងពាណិជ្ជកម្មបណ្តោះអាសន្ន។ អ្នកអាចបិទ "Airplan Mode" បន្ទាប់ពីឈប់ប្រើប្រាស់កម្មវិធីដូចបានរៀបរាប់ខាងលើ។

វិធីសាស្ត្រទី២៖

ប្រសិនបើអ្នកពុំអាចស្វែងរកប្រភពនៃផ្ទាំងពាណិជ្ជកម្ម (Popup Ads) អ្នកអាច៖

  • រង់ចាំនៅពេលដែលផ្ទាំងផ្សាយពាណិជ្ជកម្មលេចឡើង

  • ជ្រើសរើសប៊ូតុង "Multitask Button" ពិនិត្យមើលឈ្មោះកម្មវិធីដែលកំពុងបង្ហាញផ្ទាំងពាណិជ្ជកម្ម លើគេ

  • សូមចូលទៅកាន់ Settings -> Applications -> Application Manager

  • ស្វែងរកឈ្មោះកម្មវិធីខាងលើ និងធ្វើការលុបចោល (Uninstall)

  • ប្រសិនអ្នកពុំឃើញមានប៊ូតុង Uninstall សូមចុចលើប៊ូតុង "Force stop" -> "Uninstall updates" -> Disable

វិធីសាស្ត្រទី៣៖

ប្រសិនបើអ្នកពុំអាចស្វែងរកប្រភពនៃផ្ទាំងពាណិជ្ជកម្ម (Popup Ads) អ្នកអាច៖

  • រង់ចាំនៅពេលដែលផ្ទាំងផ្សាយពាណិជ្ជកម្មលេចឡើង

  • ចូលទៅកាន់កម្មវិធី "Playstore" -> Menu -> "My apps & games" -> Installed

  • ត្រង់ពាក្យ Alphabetical -> "Last Used"

  • ជ្រើសរើសកម្មវធីដែលអ្នកសង្ស័យ (ដំណើរការលើគេ) -> ចុចលើកម្មវិធី -> Uninstall

ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

អត្ថបទ៖ សេង ឡុង

មតិយោបល់