- 2019-12-27 09:25:16
- គន្លឹះ
ទម្លាប់សាកថ្ម ៥យ៉ាងនេះ ធ្វើឲ្យថ្ម iPhone អ្នកឆាប់ខូច
- 2019-12-27 09:25:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់សាកថ្ម ៥យ៉ាងនេះ ធ្វើឲ្យថ្ម iPhone អ្នកឆាប់ខូច
ចន្លោះមិនឃើញ
អ្នកប្រើ iPhone ខ្លះតែងរអ៊ូថា ថ្មទូរសព្ទរបស់ខ្លួនឆាប់អស់ ឬឆាប់ខូច។ ប៉ុន្តែ បញ្ហានេះប្រហែលបណ្ដាលមកពីទម្លាប់អាក្រក់អ្នកប្រើប្រាស់ទាំងនោះតែម្ដង។ ជាក់ស្ដែង ខាងក្រោមនេះ ជាទម្លាប់សាកថ្ម ៥ យ៉ាងដែលធ្វើឲ្យថ្ម iPhone ឆាប់អស់ ឬខូច៖
១. សាកថ្មរហូតដល់១០០%
មនុស្សជាច្រើនគិតថា ការសាកថ្មពេញដល់១០០% ទើបធ្វើឲ្យថ្មប្រើបានយូរ។ ប៉ុន្តែ ធាតុពិតអ្នកជំនាញជាច្រើនបានណែនាំថា អ្នកគួរសាកថ្មពី ៣០% ទៅ ៨០% ទើបល្អ។ វាជាក្បួន ៣០-៨០ ដែលធ្វើឲ្យថ្មមានប្រសិទ្ធភាពធន់បានយូរ។ សាកញយដងក្នុងចន្លោះ ៣០%-៨០% ល្អជាងសាកពីសូន្យដល់ពេញ។
២. ទុកថ្មដល់អស់ ទើបសាក
ថ្មប្រភេទ Lithium ion នឹងឆាប់ខូច នៅពេលដែលវាធ្លាក់ដល់កម្រិតថាមពលទាប។ ដូច្នេះ អ្នកគួរចៀសវាងចាំដល់មានសញ្ញា "low battery" លោតបង្ហាញញឹក ទើបចាប់ផ្ដើមសាក។
៣. សាកថ្មនៅទីកន្លែងក្ដៅ
ការថ្មសាក គឺធ្វើឲ្យទូរសព្ទទាំងមូលក្ដៅស្រាប់ទៅហើយ តែបើសាកថ្មនៅកន្លែងមានបរិយាកាសក្ដៅ ឬក្រោមពន្លឺថ្ងៃថែមទៀត នឹងធ្វើឲ្យថ្មកាន់តែក្ដៅ អាចក្ដៅខ្លាំងរហូតដល់ប៉ោង ឬផ្ទុះក៏ថាបាន។
៤. សាកថ្មទាំងមិនដកស្រោមចេញ
ស្រដៀងនឹងចំណុចទី៣ដែរ គឺពេលថ្មសាកថ្ម ទូរសព្ទនឹងក្ដៅ។ បើអ្នកមិនដោះស្រោមទូរសព្ទ (case) នោះទូរសព្ទរបស់អ្នកនឹងកាន់តែក្ដៅដែរ។ ប្រការនេះ ធ្វើឲ្យគុណភាពប្រភេទ Lithium ion នេះឆាប់ខូច។ ប៉ុន្តែបើ Smart Battery Case របស់ Apple មានលក្ខណៈពិសេសខុសពីស្រោមថោកៗលើទីផ្សារ ពោលគឺមិនធ្វើឲ្យថ្មក្ដៅខ្លាំង និងខូចថ្មនោះឡើយ។
Apple's Smart Battery Case
៥. ប្រើខ្សែសាកថ្មអាយ
ខ្សែសាកថ្មហ្ស៊ីនរបស់ Apple មានសមត្ថភាពកាត់ផ្ដាច់ចរន្ត នៅពេលអ្នកសាកពេញថ្ម១០០%។ ប៉ុន្តែខ្សែសាកអាយលក់លើទីផ្សារក្នុងតម្លៃទាប គ្មានបច្ចេកវិទ្យានេះទេ។ បើអ៊ីចឹងនោះ ថ្ម iPhone អ្នកនឹងបន្តក្ដៅ ហើយឆាប់ខូច។