• 2019-11-10 02:00:00
  • ចំណេះដឹង

YouTube Premium មួយ​ខែ​បង់ ២០៩ បាត​នៅ​ប្រទេស​ថៃ ខុស​ពី YouTube ធម្មតា​បែប​ណា​ខ្លះ?

  • 2019-11-10 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម YouTube Premium ​និង YouTube Music ដំបូង​ឡើយ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​សហរដ្ឋអាមេរិក​និង ១៦ ប្រទេស​ផ្សេង​ទៀត​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៨។ លុះ​ថ្មីៗ​នេះ សេវាកម្ម​ដដែល​ក៏​ត្រូវ​បាន Google ពង្រីក​ចូល​ទៅ​ក្នុង​ប្រទេស​ ៧ ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី។

ក្នុង​នោះ​រួម​មាន​ ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ និង​ថៃ ។ តើ​សេវាកម្ម Premium និង​ធម្មតា​មាន​លក្ខណៈ​ខុស​គ្នា​បែប​ណា​ខ្លះ ហើយ​តម្លៃ​បង់​រៀងរាល់​ខែ​អតិថិជន​ត្រូវ​ចំណាយ​ប៉ុន្មាន?

បើ​យោង​តាម​សារព័ត៌មាន​ថៃ iPhoneMod ​បាន​ចុះ​ផ្សាយ​ថា YouTube Premium ក្នុង​ប្រទេស​របស់​ពួក​គេ​ត្រូវ​ចំណាយ​ប្រមាណ ២០៩ បាត​ឬ​ជិត ៧ ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែៗ។

ចំណុច​ពិសេស​ដែល​ទាក់ទាញ​ចិត្ត​អតិថិជន​មក​ឲ្យ​ប្រើប្រាស់​សេវាកម្ម YouTube Premium មាន​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖

  • អាច​ទស្សនា​រាល់​វីដេអូ​ទាំង​អស់​ដោយ​មិន​លោត​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម
  • អាច​ Download រាល់​វីដេអូ​ទាំង​អស់ សម្រាប់​ទស្សនា​បែប Offline
  • អាច​បន្ត​បើក​វីដេអូ​ឬ​តន្រ្តី​ណា​មួយ ទោះ​អ្នក​ចាកចេញ​ពី​កម្មវិធី YouTube ឬ​ម៉ាស៊ីន​ជាប់ Lockscreen ក៏​ដោយ៕

អានអត្ថបទ:

ប្រភព៖ Androidauthority | iphonemod ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់