• 2019-10-31 07:15:38
  • ចំណេះដឹង

មានមូល​ហេតុ ដែល​​អ្នកមិន​គួរ​ប្រើ​ទូរសព្ទ​ពេល​កំពុង​​សាក​ថ្មប្រយ័ត្ននាំទុកដាក់ខ្លួន

  • 2019-10-31 07:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ទូរសព្ទ​របស់​ពួក​គេ​​ស្ទើរ​តែ​គ្រប់​ពេល​ ​មិន​ថា​វេលា​​ណា​នោះ​ទេ។ បើ​ទោះ​បី​ជា​អស់​ថ្ម​យ៉ាង​​ណា​ក៏​ដោយ​ ក៏​ពួក​​គេ​ឆ្លៀតពេល​សាក​ថ្ម​បណ្ដើ​រ​ និង​ប្រើ​ប្រាស់​បណ្ដើរ​ដែរ។ ​ប៉ុន្តែ​​អ្ន​ក​ប្រើ​ប្រាស់​ភាគ​ច្រើន​គឺ​ពុំ​សូវ​ចាប់​​​​អារម្មណ៍​ថា​ ទង្វើរ​បែប​នេះ​គឺ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​កើត​​ឡើង​​នោះ​ទេ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​​ប្រើ​ប្រាស់​គ្រប់​រូប​គួរ​យល់​ដឹង៖

image_thumb155

ឡើង​​កម្ដៅ​

image_thumb156

​ការ​ឡើង​កម្ដៅ​ជា​រឿង​ដំបូង​មួយ​ដែល​កើត​ឡើង​ខណៈ​​ប្រើ​ប្រាស់​ទូរសព្ទ​កំពុង​តែ​សាក​ថ្ម​។ ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​គិត​ថា ​ការ​ឡើង​កម្ដៅ​គឺ​មិន​ជា​បញ្ហា​ធំ​ដុំនោះ​ទេ​ តែ​ការ​គិត​​បែប​នេះ​អាច​ជា​ការ​យល់​ច្រឡំ​មួយ​ ព្រោះ​​​បើ​​ធ្វើ​បែប​នេះ​ជា​ញឹក​ញាប់​​វា​​អាច​ធ្វើ​ឲ្យ​​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​៖

  • ​អាច​ធ្វើ​ឲ្យ​ខូច​សារធាតុ​គីមី​នៅ​ក្នុង​ថ្ម
  • ​​​អាច​ធ្វើ​ឲ្យ​ផ្ទុះ​ថ្ម​ទូរសព្ទ ឬ ​- អាច​ធ្វើ​ឲ្យ​ទូរសព្ទ​មិន​អាច​បើក​បាន (Turning “ON”)។

ប៉ោង​ថ្ម

image_thumb157

សាក​ថ្ម​បណ្ដើរ​ប្រើ​បណ្ដើរ​ ក៏​​អាច​ធ្វើ​ឲ្យ​ទំហំ​​ថ្ម​ប៉ោង​បាន​​ដែរ។ ​នៅ​ពេល​ដែល​​ថ្ម​ចាប់​ផ្ដើម​ប៉ោង​វា​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ជួប​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​ដូច​ជា​៖

 - ​អាច​ផ្ទុះ ​ឬ​​ឆេះ​បាន

  • សមត្ថភាព​សាក​ថាមពល​​​យឺត​ជាង​មុន​ ឬ
  • ​ខូច​ថ្ម​តែ​ម្ដង ​ដូច្នេះ​​ប្រសិន​បើ​មាន​ករណី​បែប​នេះ​កើត​មាន​ ​អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​វា​ចេញ​គឺ​ជា​ការ​ល្អ។

 ​ចុះ​ថយ​សមត្ថភាព​ផ្ទុកថាមពល

​វា​គឺ​ជា​ផល​ប៉ះពាល់​​មួយ​ផង​ដែរ​​​ ព្រោះ​វា​​ធ្វើ​ឲ្យ​ចុះ​ថយ​សមត្ថភាព​ផ្ទុក​ថាម​ពល​របស់​ថ្ម​​។ ចំពោះ​ថ្ម​​ភាគ​ច្រើន​ គឺ​ជា​​ធម្មតា​ពេល​សាក​ពេញ​ម្ដង​គឺ​អាច​ប្រើ​បាន​ពី​ ១៥ ទៅ ១៨ ម៉ោង​។ ប៉ុន្តែ​បន្ទាប់​ពី​កើត​មាន​បញ្ហា​នៃ​ការ​ប្រើ​ប្រាស់​វា​ខណៈ​ពេល​សាក​​​​​ វា​អាច​ធ្វើ​ថយ​ចុះ​សមត្ថភាព​ផ្ទុក​ថាមពល​ដោយ​សល់​ត្រឹម​តែ​ ៧ ទៅ​ ៨ ម៉ោង​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​​​វា​បាន​ថយ​ចុះ​​ដល់ទៅ​ ៣ ទៅ ៤ ម៉ោង។

​​មាន​បញ្ហា​ទៅ​ឆ្នាំ​ង​សាក

ក្នុង​ចំណុច​នេះ​ដែរ​ ការ​ប្រើ​ប្រាស់​ទូរសព្ទ​​កំពុង​​សាក​ថ្ម​​គឺ​វា​អាច​ដាក់​សម្ពាធ​ធ្ងន់​ដល់​ឆ្នាំង​សាក​ ដូច​ជា​​ធ្វើ​ឲ្យ​ឡើង​កម្ដៅ ​ឬ​ខូច​​ឆ្នាំង​សាក​តែ​ម្ដង​។  ដូច្នេះ​កាល​ណា​ខូច​អ្នក​គឺ​ត្រូវ​តែ​ទិញ​ថ្មី​ តែ​ការ​ទិញ​ថ្មី​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ដូច​ជា៖

  • ទិញ​​ចំ​ឆ្នាំង​សាក​មាន​​គុណភាព​មិន​ល្អ​ ធ្វើ​ឲ្យ​សាក​យឺត​
  • ទិញ​ឆ្នាំង​សាក​ថ្មី​របស់​ក្រុមហ៊ុន​គឺ​វា​មាន​តម្លៃ​ថ្លៃ​ ​- ទិញ​របស់​ក្លែង​ក្លាយ ​វា​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ។

​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​​​អ្នក​​ប្រើ​ប្រាស់​ផ្ទាល់

image_thumb158

​​កន្លង​ទៅ​មាន​ករណី​គ្រោះ​ថ្នាក់​បាន​កើត​ឡើង​ដោយសារ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​​ពេល​កំពុង​សាក​ថ្ម។ ជាក់​ស្ដែង​ដូច​ជា​៖

  • ​នៅ​ខែ​មករា​ឆ្នាំ​ ២០១៤ ​ក្មេង​អាយុ​​១០​ឆ្នាំ​ម្នាក់​បាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដោយ​សារ​ប្រើ​ទូរសព្ទ កំពុង​សាក​ថ្ម ​-  នៅ​ខែ​វិឆ្ឆិកា​ ឆ្នាំ ២០១៣ ​បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ឆក់​​អគ្គិសនី​ខណៈ​កំពុងពេល​សាកថ្មទូរសព្ទ​​​ និង ​- ​នៅ​ខែ​កក្កដា ឆ្នាំ​​​២០១៣ ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ខណៈ​កំពុង​ប្រើ​ប្រាស់​​ iPhone 5 ពេល​សាក​ថ្ម​ទូរសព្ទ។

ដូច្នេះ​ទាំង​នេះ​ជា​ឧទាហរណ៍ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់​ទូរសព្ទ​ពេល​កំពុង​សាក​ថ្ម៕

ចុចអាន៖

ប្រភព៖ gadgetsnow ប្រែ​សម្រួល៖ សំនៀង

មតិយោបល់