• 2019-10-10 04:35:56
  • ចំណេះដឹង

មកដឹងឲ្យច្បាស់ពីវិធីរកស៊ីរបស់ DxOMark មុនជឿជាក់ការដាក់ពិន្ទុលើកាមេរ៉ាទូរសព្ទរបស់ក្រុមហ៊ុននេះ

  • 2019-10-10 04:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ការ​ប្រជែង​គ្នា​រវាង​ទូរសព្ទ​ Flagshipគ្រប់​ម៉ាក​ធ្វើ​ឲ្យ​មាន​ការ​វិវត្ត​យ៉ាង​ខ្លាំង​ក្នុង​បច្ចេកវិទ្យា​កាមេរ៉ា​។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​កែ​លម្អ​ទៅ​លើ​ Sensor កាមេរ៉ា​ រួម​ទាំង​មាន​បន្ថែម​ជា​ច្រើន​ទៀត​ដូច​ជា​បច្ចេកវិទ្យា​ដូចជា​ Image Stabilization និង​កាមេរ៉ា​ពីរ បី​គ្រាប់​។

ទូរសព្ទ Top 10 របស់​ DxOMark

នៅ​ចំ​កណ្ដាល​នៃ​ការ​វិវត្ត​នេះ​គឺ​ក្រុមហ៊ុន​តេស្ដ​កាមេរ៉ា​ទូរសព្ទ​ DxOMark ​ដែល​ការ​តេស្ត​របស់​ក្រុមហ៊ុន​ត្រូវ​បាន​អតិថិជន​ទទួល​ស្គាល់​និង​ទុក​ចិត្ត​។ វិធី​តេស្ដ​របស់​ DxOMark មាន​ភាព​រឹង​មាំ​ដោយ​ពួក​គេ​មើល​ទៅ​លើ​exposure, color, texture, noise, artifacts, និង​ zoom របស់​កាមេរ៉ា​ទូរសព្ទ​នីមួយ​ៗ​។

បញ្ហា​ដ៏​ធំ​មួយគឺក្រុម​ហ៊ុន​ DxO Labs ដែល​ជា​ម្ចាស់​ DxOMark គឺ​ជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ មាន​ន័យ​ក្រុមហ៊ុន​នេះ​ទទួល​យក​ប្រាក់​ពី​ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗ​ដើម្បី​ផ្ដល់​យោបល់​ដើម្បី​ជួយ​ធ្វើ​ការ​កែ​លម្អ​កាមេរ៉ា​របស់​ពួក​គេ​។នេះ​ផ្អែក​លើ​ការ​វិភាគ​និង​ជំនាញ​ផ្ទាល់​របស់​ពួក​គេ​នៅ​ក្នុង​វិស័យ​កាមេរ៉ា​។

គ្រប់​វេបសាយ​តេស្ដ​កាមេរ៉ា​ទូរសព្ទ​តែង​តែ​មាន​ភាព​លំអៀង​របស់​ពួក​គេ​នីមួយ​ៗ​ តែ​ DxO ដើរ​តួ​ជា​អ្នក​តេស្ដ​ និង​អ្នក​ពិគ្រោះ​ផង​ ហើយ​ពិន្ទុ​របស់​ DxOMark តែង​មាន​ឥទ្ធិពល​លើ​ការ​ទិញ​ទូរសព្ទ​របស់​អតិថិជន​ វា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​មាន​សម្ពាធ​ខ្ពស់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ ដែលជាក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗ​។​

ក្រៅ​ពី​ដើរ​តួ​ជា​អ្នក​តេស្ដ​កាមេរ៉ា​ និង​ពិគ្រោះ​យោបល់ DxO Labs ក៏​មាន​លក់​កម្មវិធី​តេស្ដ​កាមេរ៉ា​ DxO Analyzer ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗ​។ កម្មវិធី​មិន​មាន​បញ្ហា​អ្វី​ទេ​ តែ​គេ​អាច​សន្មត​ថា​ក្រុមហ៊ុន​ទូរសព្ទដែល​ប្រើ​ DxO Analyzer ដើម្បី​ចម្រាញ់​ទូរសព្ទ​របស់​ពួក​គេ​ នឹង​ទទួល​ពិន្ទុ​ខ្ពស់​ក្នុង​ការ​តេស្ដ​ DxOMark​។

ភ្ញៀវ​របស់​ DxO Labs

ក្រុមហ៊ុន​ដែល​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​សេវាកម្ម​(សេវាកម្ម​ពិគ្រោះ​យោបល់​ និង​DxO Analyzer)របស់​ DxO មាន​ឱកាសខ្ពស់​ក្នុង​ការ​ទទួល​ពិន្ទុ​ខ្ពស់ពី​ DxOMark​។ ម៉ាកទូរសព្ទ​ធំ​ៗ​ជា​ច្រើន​គឺ​ជា​អតិថិជន​របស់​ DxO មាន​ដូច​ជា​ HTC, Huawei និង​ Samsung​។ ក្រុមហ៊ុន​ទាំង​នេះ​សុទ្ធ​តែ​បាន​ទទួល​ផល​មក​ពី​ការ​ចំណាយ​លុយ​របស់​ពួក​គេ​ទៅ​លើ​ DxO​ ដោយ​កាមេរ៉ា​របស់​ពួក​គេ​សុទ្ធ​តែ​មាន​ពិន្ទុ​ខ្ពស់​ៗ​នៅ​លើ​ DxOMark​៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់