• 2019-09-15 02:41:54
  • គន្លឹះ

ខ្សែ​សាក​ភ្លើង​ iPhone ​ចាស់​មាន​ស្នាម​ប្រេះ​ឬ​បាក់ ចេះតិច​និក​នេះ​ជួយ​បាន​

  • 2019-09-15 02:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ការងារ​ជឿ​ជាក់​ថា ​អ្នក​កាន់​ទូរសព្ទ​ទាំងអស់ ​តែង​ជួប​បញ្ហា​រឿង​ប្រើ​ខ្សែ​សាក​ភ្លើង ​យូរ​ខែ​យូរ​ឆ្នាំ ​បណ្ដាល​ឲ្យ​វា​ប្រេះ ​ឬ​បាក់​ជាដើម។ ​ដូច​នេះ​​បើ​សម្រាប់​អ្នក​កាន់​ iPhone ជួប​បញ្ហា​នេះ​ ហើយ​បើ​អ្នក​មិន​ចង់​ទិញ​ខ្សែ​សាក​ភ្លើង​ថ្មី​ទេ សាកមកមើល​របៀប​ជួសជុល​ខ្លីៗ ដើម្បី​ឲ្យវា​ប្រើ​ការ​បាន​ និង​មាន​គុណភាព​ដូច​មុន។

ត្បិតតែការបង្ហាញជាខ្សែសាក iPhone 4 តែអ្នកក៏អាចយកទៅអនុវត្តជាមួយខ្សែសាក iPhone 6 ឡើងទៅបានដូចគ្នា។

ជំហានទី១៖ កាត់ទុយោបឺត រួចវះជា២ហើយគ្របលើខ្សែ
ជំហានទី២៖ យកប្រដាប់ផ្លុំសក់ក្តៅ មកអ៊ុតឲ្យវាជាប់លើខ្សែ
ជំហានទី៣៖ យកខ្សែអំបោះផុង រៀនចងធ្វើស្រោមខ្សែឲ្យមាំជាងមុន
ជំហានទី៥៖ សាកប្តួរពណ៌ខ្សែអំបោះ អ្នកនឹងបានខ្សែសាកភ្លើងថ្មីដូចរូប

​យោង​តាម​ប្រភព​ពី​គណនី​យូធូប​ចែក​រំលែក​គន្លឹះ​ប្លែកៗ​ទាក់​ទង​នឹង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ 5-Minute Crafts Tech ​បាន​លើក​យក​ ១៥ ​ចំណុច​លើ iPhone ​មក​ណែនាំ​មាន​ទាំង​របៀប​ថត​រូប​ឲ្យ​ស្អាត​ទាក់​ទាញ, របៀប​ច្នៃ​ស្រោម​ទូរសព្ទ, របៀប​ច្នៃ​ឧបករណ៍​ផ្សេងៗ​ដាក់​លើ iPhone ​ដើម្បី​ជួយ​សម្រួល​ឲ្យ​ការ​កាន់​ទូរសព្ទ​កាន់​តែ​ស្រួល​ជាង​មុន និង​ប្លែក​ពី​គេ​ទៀត​ផង។

​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​បន្ថែម​នៅ​ត្រង់​នាទី​ទី ៥-៦ (អាច​សារ​ឲ្យ​ដល់​ទៅ​ ឆាប់​បាន​មើល​)៖

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់