• 2019-09-02 04:19:13
  • ចំណេះដឹង

បច្ចេកវិទ្យាឥឡូវពិតជាមិនធម្មតា បើមិនប្រាប់មិនដឹងថាវីដេអូក្លែងក្លាយទេ!

  • 2019-09-02 04:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​Deep Fake គឺ​ជា​បច្ចេកទេស​មួយ​​​​ក្នុង​ការ​សម្រាប់​បង្កើត​រូបភាព​/វីដេអូ​នៃ​មនុស្ស​ម្នាក់ ដោយ​ផ្អែក​លើ​ AI។ វា​​ត្រូវ​បាន​ប្រើ​ដើម្បី​បញ្ចូល​គ្នា​នូវ​រូបភាព ឬ វីដេអូ​​ណា​មួយ​​ ចូល​ទៅ​ក្នុង​​រូបភាព/វីដេអូ​មួយ​ទៀត ដោយ​ប្រើ​ប្រាស់​ Machine Learning។ តាម​រយៈ​សមត្ថភាព​នេះ Deep Fake ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​បង្កើត​នូវ​វីដេអូ​អាសអាភាស​ក្លែង​ក្លាយ​របស់​តារា បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ការ​បោក​ប្រាស់​មួយ​ចំនួន​ផង​ដែរ។

​​​ថ្មីៗ​នេះ​​គណនី​មួយ​បាន​បង្ហាញ​វីដេអូ Deep Fake មួយ​បង្កើត​ចេញ​ពី​ខ្សែ​ភាពយន្ត​ MCU ដោយ​ឲ្យ​​តារា​សម្ដែង​ Tom Cruise ដោរ​តួ​ជា​ Iron Man ជំនួស​តារា​សម្ដែង​ Robert Downey Jr. វិញ។ បច្ចេកវិទ្យា​ Deep Fake មិន​ត្រឹម​តែ​អាច​ប្ដូរ​មុខ​តួ​អង្គ​បាន​យ៉ាង​ល្អ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បង្កើត​សំឡេង​បាន​ដូច​ពិតៗ​ទៀត​ផង។

​​ ​ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​បន្ថែម​អំពី Deep Fake ៖

​គួរ​ដឹង​ថា​​ពេល​នេះ​គេ​ពិបាក​ចំណាំ​នូវ​វីដេអូ Deep Fake ​ណាស់​ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ និង​ក្រសួង​ការពារ​ជាតិ​អាមេរិក​ កំពុង​រិះរក​វិធី​ចំណាំ​វីដេអូ​ Deep Fake នេះ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សុខហេង

មតិយោបល់