• 2019-07-17 04:51:15
  • ផលិតផលថ្មី

Sony ចេញ​កាមេរ៉ា​ថ្មី​​មាន​ Sensor ​ទំហំ​យក្ស​ ៦១ MP (វីដេអូ)

  • 2019-07-17 04:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ Sony A7R IV ត្រូវ​បាន​ប្រកាស​ថាចេញ​លក់​នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៩​ នេះ។ កាមេរ៉ា​នេះ​ គឺ​ជា​កាមេរ៉ា​ថ្មី​បំផុត​ក្នុង​ត្រកូល​ A7R ដែល​តំណាង​ឲ្យ​ប្រភេទ​កាមេរ៉ា High Resolution របស់​ក្រុមហ៊ុន Sony។

កាមេរ៉ា​នេះ​មាន Sensor full-frame ទំហំ 61MP ដែល​ជាង​ធំ​ជាង​ Sensor 42.2MP របស់ A7R ជំនាន់​មុន​ៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ A7R IV​មាន​ ISO រហូត​ទៅ​ដល់​ 32000 ដែល​ផ្ដល់​សមត្ថភាព​ឲ្យ​កាមេរ៉ា​នេះ​ថត​ក្នុង​ស្ថានភាព​ងងីត​បានល្អ។ វា​ក៏​មាន​ Dynamic Range រហូត​ទៅ​ដល់​ 15 stops ដែល​មាន​ន័យ​ថា​កាមេរ៉ា​នេះ​អាច​បែង​ចែក​ពណ៌​បាន​ល្អ។​

Sony បាន​ធ្វើ​ការ​កែរ​លម្អ​ទៅ​លើ​ប្រព័ន្ធ​ Auto focus ​ដោយ​បង្កើន​ចំនួន​ Phase Detect Points ពី​ 399 ទៅ 567។ រួម​ជា​មួយ​នេះ​ ប្រព័ន្ធ​តាម​ដាន​ភ្នែក​ Eye auto focus ត្រូវ​ដាក់​បញ្ចូល​ប្រើក្នុងការ​ថត​វីដេអូ​ ដែល​កាល​ពី​មុន​ អាច​ក្នុង​តែ​ការ​ថត​រូប​ប៉ុណ្ណេះ។

ក្រៅ​ពី​នេះ A7R IV នឹង​មាន​ប្រព័ន្ធ​រក្សា​លំនឹង​ 5 axis stabilization និង​សមត្ថភាព​ថត​វីដេអូ​ ក្នុងទម្រង់Super 35ដូច​ A7R​ ជំនាន់​មុន​ៗដែរ។​ Sony នឹង​ចេញ​លក់​ A7R IV​ដំបូង​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​តម្លៃ​ ៣ ៥០០ ដុល្លារ គិតតែតួខ្លួន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់