• 2019-07-15 07:26:07
  • ផលិតផលថ្មី

បែក​ធ្លាយ​រូប​អេក្រង់​ Huawei Mate 30 Pro នៅមានក្បាលឆក

  • 2019-07-15 07:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ថ្មី​ៗ​នេះ​មាន​ការ​លេច​ចេញរូបរាង​អេក្រង់​របស់​ទូរសព្ទ​ Huawei Mate 30 Pro ដែល​គេ​រំពឹង​ថា​នឹង​ប្រកាសនៅ​ខែ តុលាខាងមុខនេះ។ រូបភាព​មិន​ផ្លូវ​ការ​នៃ​អេក្រង់​ទូរសព្ទ​នេះ​ ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ចិន Weibo។ រូប​ទាំង​នេះ​បាន​បំភ្លឺ​ពី​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​ Huawei អាច​នឹង​ដាក់​ក្នុង​ទូរសព្ទ​ជំនាន់ចុងក្រោយនេះ។

បើ​តាម​រូប​ទាំង​នេះ​ Mate 30 Pro ទំនងជា នឹង​ប្រើអេក្រង់​ក្បាល​ឆកដូចមុន ហើយបានបន្ថែម​រន្ធ​ចំនួន​ ៦ ដែល​រន្ធ​ទាំង​នេះ​អាច​ប្រើ​សម្រាប់ ប្រព័ន្ធ​កាមេរ៉ា​ ឬប្រព័ន្ធ​សំឡេង​។ ផ្នែកខាង​មុខ​នេះ​ ក៏​អាច​មាន​បញ្ចូល​ប្រព័ន្ធ​សម្គាល់មុខ (Face Recognition) ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ អេក្រង់​នេះ​មាន​គែម​កោង​ខ្លាំង​ជាង​អេក្រង់​ទូរសព្ទ​ផ្សេ​ៗ​ទៀត។​

ក្រៅ​ពី​នេះ Mate 30 Pro នឹង​ប្រើ​បន្ទះ​ឈីប​ Kirin 985 ជា​មួយ​និង​ម៉ូដីម​ Balong 5000 ដែល​អាច​ប្រើ​ប្រព័ន្ធ 5G បាន។​ ​ជា​មួយ​នេះ​ដែរ​ ទូរសព្ទ​នេះ​នឹង​មាន​អេក្រង់​ ៦,៧ អ៊ិញ ថ្ម​ ៤២០០mAh ដែល​មាន​សមត្ថភាព​ ៥៥ វ៉ាត់ មានបច្ចេកវិទ្យាសាកភ្លើងលឿន (Fast charging) ឯកាមេរ៉ាក្រោយមានចំនួន ៤ ៕

ប្រភព៖ Techradar ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់