- 2019-07-05 03:23:10
- ផលិតផលថ្មី
ជើង Stand ច្នៃ Apple Watch ប្រែកាយជា iPod Classic តម្លៃត្រឹម ១៤,៩៩ ដុល្លារ
- 2019-07-05 03:23:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើង Stand ច្នៃ Apple Watch ប្រែកាយជា iPod Classic តម្លៃត្រឹម ១៤,៩៩ ដុល្លារ
ចន្លោះមិនឃើញ
iPod Classic ជាប្រភេទឧបករណ៍ចាក់តន្រ្តីដែលចេញផ្សាយដំបូងបង្អស់នាឆ្នាំ ២០០១ ហើយត្រូវបាន Apple ផ្តាច់ចង្វាក់ផលិតកម្មផលិតត្រឹមឆ្នាំ ២០១៤។ កុំថាឡើយតែមុខងារអាចប្រើបានអ្វីខ្លះ និយាយដល់រូបរាងក៏អ្នកប្រើប្រាស់មួយចំនួនសឹងតែភ្លេចបាត់ទៅហើយ។
ទាញអតីតកាលត្រលប់មកវិញក្រុមហ៊ុនស្លាកយីហោ Elago ក៏បានផលិតនូវជើង Stand ដ៏សាមញ្ញនិងស្រស់ស្អាតផលិតឡើងដោយសារធាតុជ័រស៊ីលីកូន ប្រើប្រាស់លើគោលដៅភ្ជាប់នាឡិកា Apple Watch ឲ្យប្រែកាយក្លាយទៅជាឧបករណ៍ iPod Classic។
ការប្រើប្រាស់អ្នកគ្រាន់តែយកនាឡិកា Apple Watch មកដាក់ជាប់នៅនឹងជើង Stand ហើយវានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់មុខងារដូចការបញ្ជាប្រើធម្មតា មិនថាស្តាប់ចម្រៀង ការកំណត់ម៉ោងរោទិ៍ តាមរយៈការចុចបញ្ជាដោយប៊ូតុងនៅផ្នែកខាងក្រោម។
ម៉ូឌែល W6 Stand មួយនេះ មានវិមាត្រខ្លួន ៧៩ x ៥០ x ៣០ ម.ម ស្ថិតនៅជម្រើស ២ ពណ៌មានសលាយប្រផេះ និងខ្មៅលាយក្រហម ជាមួយតម្លៃពិសេសត្រឹម ១៤,៩៩ ដុល្លារ តែប៉ុណ្ណោះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: