• 2019-07-04 02:03:10
  • ចំណេះដឹង

មានអាវុធពិសេស ទើប PUBG អាចចាប់អ្នក Hack បានច្រើនសន្ធឹក

  • 2019-07-04 02:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​វាយ​ប្រហារ​កំពុង​ពេញ​និយម​ខ្លាំង​ PUBG មាន​ប្រើ​ប្រាស់​នូវ​ Software ពិសេស​មួយ​ អាច​តាម​ចាប់​និង​បិទ​គណនី​ណា​​ដែល​លេង​ Hack បាន​ភ្លាមៗ។

Software ពិសេស​នោះ​មាន​ឈ្មោះ​ថា​ BattlEye (ហៅ​កាត់​ថា​ BE) ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៤ នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​​បុគ្គល​មួយ​រូប​ឈ្មោះ​ Bastian Suter។ ខាង​ក្រោម​នេះ​ជា​ការ​រៀប​រាប់​ត្រួសៗ​នៃ​​ដំណើរ​ការ​បច្ចេកទេស​របស់​ BattlEye ៖

  • មាន​ប្រព័ន្ធ​ការពារ​សកម្ម​យ៉ាង​ពេញ​លេញ​ដែល​អាច​ Block ​ការ​ Hack បាន​ច្រើន​ក្នុង​ពេល​តែ​មួយ ដោយ​មិន​រំខាន​ដល់​អ្នក​លេង
  • អាច​​ស្កេន​នូវ​​គណនី​នីមួយៗ​បាន​លឿន​​ដើម្បី​ស្វែង​រក​ការ​លួច​បន្លំ
  • អាច​ឆ្លើយ​តប​នឹង​ភ្ញៀវ (ក្រុមហ៊ុន​ហ្គេម) ​បាន​ភ្លាមៗ​ និង​បិទ​គណនី​ដែល​លួច​បន្លំ​បាន​ភ្លាមៗ​ផង​ដែរ
  • ​អាច​កែ​ប្រែ​កូដ​ដើម្បី​ Support នឹង​ហ្គេម​ជា​ច្រើន​របស់​ភ្ញៀវ

គួរ​ដឹង​ថា​ Software មួយ​នេះ​បាន​បិទ​​គណនី​​អ្នក​លេង​ PUBG ចំនួន​ ៦ ពាន់​​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​តុលា​ ឆ្នាំ ២០១៧ និង​បាន​កើន​ឡើង​ដល់​សរុប​ ២,៥ លាន​គណនី​នៅ​ដើម​ឆ្នាំ ២០១៨។ នៅ​ខែ​ធ្នូ​ឆ្នាំ ២០១៧ BattlEye បាន​បង្ហាញ​ថា​ការ​លួច​បន្លំ​ ៩៩% មាន​ប្រភព​ពី​ប្រទេស​ចិន។

ក្រៅ​ពី​មាន​ PUBG ជា​ភ្ញៀវ​ធំ​មួយ​ហើយ​ BattlEye ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ហ្គេម​ល្បីៗ​ជា​ច្រើន​ទៀត​រួម​ Fortnite, Islands of Nyne, Blackshot និង DayZ ជា​ដើម៕​

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់