• 2019-06-05 10:00:00
  • ផលិតផលថ្មី

ស្វាងចែស! កម្មវិធីទូរសព្ទមួយ ផ្ដល់ប្រយោជន៍ដល់ខ្មែរច្រើនម្ល៉ឹង លើវិស័យកសិកម្ម

  • 2019-06-05 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីជំរុញដល់វិស័យកសិកម្មនៅកម្ពុជា AMK បានផ្ដួចផ្ដើម និងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើតកម្មវិធីទូរសព្ទថ្មីមួយដែលមានឈ្មោះថា "ទន្លេសាប"។

App នេះនឹងក្លាយជាចំណែកមួយនៃការសម្រួលដល់ប្រជាកសិករទៅលើចំណេះដឹងផ្សេងៗ ដូចជាផ្នែកដាំដុះ ការចិញ្ចឹមសត្វ និងជាមធ្យោបាយដ៏ងាយស្រួលមួយក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មនានាដូចជា ជី ជាដើម។ ក្រៅពីនេះ អ្នកក៏អាចស្វែងរកព័ត៌មាន ជំនួយ និងការប្រឹក្សាផ្សេងៗពីមន្រ្តី និងអ្នកជំនាញរបស់ក្រុមហ៊ុន តាមរយៈការផ្ញើសារ ឬទូរសព្ទក៏បាន។

លើសពីនោះ អ្នកប្រើប្រាស់ក៏អាចដាក់លក់ផលិតផលរបស់ខ្លួនទៅ App វិញយ៉ាងងាយផងដែរ។ មានន័យថា កសិករអាចរកបានចំណេះដឹងថ្មីៗ អមនឹងប្រាក់ចំណូល ខណៈអ្នកកំពុងស្វែងរកផលិតផលធម្មជាតិល្អៗក៏អាចជួប និងទាក់ទងគ្នាទិញតាមកម្មវិធីនេះផងដែរ។

សូមតាមដានវីដេអូខាងក្រោម ដើម្បីដឹងពីព័ត៌មានលម្អិត៖

អត្ថបទ៖ សុខណា

មតិយោបល់