• 2019-06-03 07:22:26
  • ផលិតផលថ្មី

Samsung ចេញ​ផ្សាយ​កុំព្យូទ័រ​យួរដៃ Notebook 7 តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ​ឡើង​ទៅ

  • 2019-06-03 07:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​​បើក​ព្រឹត្តិការណ៍ WWDC 2019 របស់​គូ​ប្រជែង Apple ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​បាន​ចេញ​ផ្សាយ​នូវ​កុំព្យូទ័រ​យួរដៃ​ជំនាន់​ថ្មី​របស់​ខ្លួន​ឲ្យ​ឈ្មោះ​ថា Notebook 7 ។ តាម​ការ​រចនា​រូបរាង​ម៉ូឌែល​នេះ ត្រូវ​បាន​គ្រប់​គ្នា​ប្រដូច​ទៅ​នឹង​កូនកាត់ MacBook Pro របស់​ក្រុមហ៊ុន​អាមេរិក។

ស្ថិត​នៅ​ជម្រើស​ប្រភេទ​អេក្រង់ ១៣ និង ១៥ អ៊ីញ ដោយ​លើ​ផ្នែក​ក្តារ​ចុច (Keyboard) សម្រាប់​ទំហំ ១៥ អ៊ីញ​មាន​ពង្រាយ​ដល់​ទីតាំង Numpad។ ប្រើប្រាស់​នូវ​រន្ធ​ដោត USB 3.0 ចំនួន ២, រន្ធ USB-C, HDMI និង​រន្ធ microSD។ បំពាក់​អង្គ​គណនា Inter Core ជំនាន់​ទី ៨ មាន RAM 8GB ​លាយ​ឡំ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ (ប៊ូតុង​ពណ៌​ខៀវ​នៅ​លើ​ក្តារ​ចុច)។

តម្លៃ​សម្រាប់ Notebook 7 ធម្មតា​ចាប់​ផ្តើម​ពី ៩៩៩ ដុល្លារ​ ឡើង​ទៅ នឹង​ចេញ​លក់​នៅ​ទីផ្សារ​អាមេរិក​នា​ថ្ងៃ​ទី ២៦ ​កក្កដា​លើ​គេហទំព័រ Amazon និង Online Store របស់​ក្រុមហ៊ុន Samsung។

លើក​ពី​នេះ​មាន​ធុន​ខ្ពស់ Notebook 7 Force ​ប្រើប្រាស់​អេក្រង់ ១៥ អ៊ីញ សក្តិសម​សម្រាប់​ការ​លេង​ហ្គេម​និង​កាត់​ត​វីដេអូ​ខ្នាត​ធំ ដោយ​បំពាក់ RAM 16GB ​អម​កាត​ក្រាហ្វិក Nvidia GeFroce GTX 1650 ​តែ​តម្លៃ​កល់​ដល់ ១ ៤៩៩ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់