• 2019-03-19 02:00:00
  • គន្លឹះ

ដែល​ឮ​អត់? ប្រើ​អាលុយមីញ៉ូម​អាំង​ត្រី ធ្វើ​ឲ្យ WiFi ដើរ​លឿន

  • 2019-03-19 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

សំនួរ​មួយ​ក្នុង​ចំណោម​សំនួរ​ជាច្រើន​ផ្សេង​ទៀត​ដែល​ធ្លាប់​បាន​សួរ​មក​ផេក​សប្បាយ​នោះ​គឺ ធ្វើ​ម៉េច​ឲ្យ​សេវា WiFi ខ្លាំង​រត់​បាន​ពេញ​ទីធ្លា​ផ្ទះ ហើយ​អ្នក​ក៏​ខ្លះ​បាន​សួរ​ដែរ​ថា តើ​អាលុយមីញ៉ូម​ដែល​គេ​និយម​យក​មក​ខ្ចប់​អាហារ​អាំង​នោះ ពិតជា​អាច​បន្ថែម​ល្បឿន WiFi បាន​មែន​ដែរ ឬ​អត់?

ចម្លើយ​នោះ​គឺ​អាច ពិសេស​គឺ​វា​ជួយ​ជំរុញ​សេវា WiFi ទៅ​តាម​ទីតាំង​ណា​ដែល​ខ្សោយ ឲ្យ​ប្រែ​ជា​ខ្លាំង​ឡើង​វិញ។ មូល​ហេតុ​នោះ​ព្រោះ​ថា ជា​ទូទៅ​ដុំ Router ដែល​ប្រើ​រាល់​ថ្ងៃ វា​បញ្ចេញ​សេវា​បែក​ភាយ​ពេញ​អាកាស ហើយ​វា​ត្រូវ​បាន​បាំង ឬ​ស្រូប​យក​ដោយ​ជញ្ជាំង​ផ្ទះ​របស់​អ្នក​ដែល​ធ្វើ​ឡើង​ពី​ស៊ីម៉ងត៏ ឬ​ជាតិ​ដែក ធ្វើ​ឲ្យ​កម្រិត​សេវា WiFi មួយ​ចំនួន​មិន​បាន​ទៅ​ដល់​បន្ទប់​អ្នក។

ដូច្នេះ​អាលុយមីញ៉ូម​ដែល​គេ​យក​មក​រុំ​ចម្អិន​អាហារ ឬ​កំប៉ុង​ទឹក​ក្រូច​ផ្នែក​ខាង​ក្នុង​នោះ អាច​ឃាំង​សេវា WiFi ពី​ទីតាំង​ដែល​មិន​គួរ​ទៅ​ដូចជា​ជញ្ជាំង​ជាដើម ប្ដូរ​ទៅ​ទីតាំង​ដែល​អ្នក​ចង់​ឲ្យ​មាន​សេវា​វិញ។

វិធី​ធ្វើ​៖ គ្រាន់​តែ​កាត់​កញ្ចប់​អាលុយមីញ៉ូម​នោះ​ទំហំ​ល្មម​តាម​ដុំ Router អ្នក បន្ទាប់​មក​ដាក់​វា​បញ្ឈរ​ពី​ក្រោយ​ដុំ Router ហើយ​បែរ​មុខ​ទៅ​ទីតាំង​ដែល​សេវា WiFi ខ្សោយ។ រួច​ទាញ​ទូរសព្ទ ឬ​កុំព្យូទ័រ​មក​មើល​ល្បឿន WiFi អ្នក​នឹង​ឃើញ​ពី​ភាព​ខុស​គ្នា៕

អត្ថបទ៖ វិទូ

មតិយោបល់