• 2019-02-28 06:58:00
  • ផលិតផលថ្មី

ទិញ S10/ S10+ ​បាន​កាស​ Buds តម្លៃ ១៣០ ដុល្លារ​ហ្វ្រី ​តែ​ទាស់​រឿង​មួយ!

  • 2019-02-28 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វិបសាយ​ផ្លូវការ Samsung បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ការ​កម្ម៉ង់​ទិញ​ទុក​មុន(Pre-Order) ស្មាតហ្វូន​ទាំង​បី​ម៉ូឌែល​ចុង​ក្រោយ​នេះ ​អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន​នូវ​កាស Galaxy Buds ​តម្លៃ ១៣០ ដុល្លារ​ដោយ​មិន​គិត​ថ្លៃ​ខាង​ក្រៅ​ទេ។

​យ៉ាង​ណា​មិញ ​តាំង​ពី​ថ្ងៃ​បើក​ឲ្យ​កម្ម៉ង់​ទិញ​រហូត​មក​ដល់​ថ្ងៃ​នេះ ចំពោះ​អ្នក​កម្ម៉ង់​ទិញ Galaxy S10e លែង​ទទួល​បាន​កាស​ហ្វ្រីដូច S10 និង S10+ ទៀតនោះ​ទេ។ ខណៈ​ដែល​ថ្ងៃ​ចេញ​លក់​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ៨ ខែ​មិនា ឆ្នាំ ២០១៩។

មូលហេតុ​ព្រោះ​តែ Samsung ​Galaxy Buds ដាក់​សម្រាប់​ហ្វ្រី​ចំពោះ​អ្នក​ទិញ S10e ​បាន​អស់​ពី​ស្តុក​ទៅ​ហើយ៕

អានអត្ថបទបន្ត៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ រក្សា

មតិយោបល់