• 2019-02-26 03:51:09
  • ចំណេះដឹង

ប្រទេស​ ៣ នៅ​អាស៊ីអាគ្នេយ៍​ធ្លាប់​បិទ​ចោល Facebook ​មិន​ឲ្យ​ប្រើ​

  • 2019-02-26 03:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ជា​បណ្ឌា​សង្គម​យក្ស​មួយ​ដែល​មាន​អ្នក​ប្រើប្រាស់​ជាង ២ ពាន់​លាន​នាក់​ទូទាំង​សកលលោក ដែល​វា​បាន​ផ្តល់​ប្រយោជន៍​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ប្រើប្រាស់​និង​ការ​ចែកចាយ​ព័ត៌មាន ចំណេះដឹង​បាន​រហ័ស​បំផុត។

យ៉ាងណាមិញ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន ៣ កន្លង​មក​ក៏​ធ្លាប់​ជួប​បញ្ហា​ជាមួយ​បណ្តាញ​សង្គម​របស់​លោក Mark Zuckerberg រហូត​ឈាន​ដល់​ការ​បិទ​លែង​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​ទាំង​មូល​ត្រឹម​រយៈ​ពេល​បណ្តោះ​អាសន្ន​ណា​មួយ។

១.វៀតណាម:

​កាល​ពី​ខែ​មករា ឆ្នាំ ២០១៤ ប្រទេស​វៀតណាម​បាន​ចេញ​ផ្សាយ​ច្បាប់ Decree 174 ​ជា​ច្បាប់​ដែល​កំណត់​ថា​នឹង​ផាក​ពិន័យ​ទឹកប្រាក់ ៤ ៧០០ ដុល្លារ ដល់​ជន​ណា​មួយ​ដែល​ផ្ទុះ​ការ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម។ ចូល​ដល់​ខែ​ឧសភា ឆ្នាំ ២០១៦ ក៏​ឈាន​ដល់​ការ​ផ្អាក​ចោល​ឲ្យ​លែង​ប្រើប្រាស់​ប្រមាណ ២ សប្តាហ៍ ក្រោយ​មាន​ការ​តវ៉ា​របស់​ក្រុម​អ្នក​ប្រឆាំង ទាំង​ដែល​ប្រទេស​នេះ​ក្ដោបក្ដាប់​អ្នក​ប្រើប្រាស់​សរុប​ប្រមាណ ៥២ លាន​នាក់។

២.ថៃ:

ក្នុង​ឆ្នាំ ២០១៧ រដ្ឋាភិបាល​ថៃ​បាន​ចេញ​សំណើ​ឲ្យ Facebook លុប​ចោល​ការ​បង្ហោះ​ចំនួន ៣០៩ ដែល​ចោទ​ថា​ជាការខុសច្បាប់​ផ្អែក​តាម​ច្បាប់​កំណត់​ស្តង់ដារ​របស់​ប្រទេស​ខ្លួន ប៉ុន្តែ Facebook បាន​លុប​អស់​តែ ១៧៨ គត់ ដោយ​នៅ​សល់ ១៣១។ គ្រា​នោះ​អាជ្ញាធរ​ថៃក៏​ចេញ​វិធានការ​ព្រមាន​ថា​បើ​ក្នុង​ចំណោម ១៣១ ដែល​នៅ​សេសសល់ រក​ឃើញ​ថា​ជា​មាតិកា​ខុស​ច្បាប់​ណា​មួយ ខ្លួន​នឹង​បិទ​ចោល​មិន​ឲ្យ​អ្នក​ប្រើប្រាស់​ប្រមាណ ១៤,៨ លាន​នាក់​អាច​ភ្ជាប់​ទៅ​កាន់ Facebook បាន។ ដោយ​កត្តា​នេះ​ហើយ​ Facebook បាន​ប្រញាប់​ចាត់ចែង​បញ្ចប់​រឿង​នេះ​យ៉ាង​រហ័ស​បំផុត។

៣.ម៉ាឡេស៊ី:

Facebook ក៏​ធ្លាប់​ត្រូវ​បាន​បិទ​ចោល​ប៉ុន្មាន​ថ្ងៃ​នៅ​ម៉ាឡេស៊ី អំឡុង​ពេល​ផ្ទុះ​បាតុកម្ម​អេហ្សីប​នា​ឆ្នាំ ២០១១៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Wikipedia | blog.hidemyass ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់