- 2019-01-28 05:00:00
- ចំណេះដឹង
គន្លឹះខ្លីៗ ៥ យ៉ាងជួយថែរក្សារថយន្តឲ្យមើលទៅថ្មី ស្អាត និងមានរបៀបរៀបរយ
- 2019-01-28 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះខ្លីៗ ៥ យ៉ាងជួយថែរក្សារថយន្តឲ្យមើលទៅថ្មី ស្អាត និងមានរបៀបរៀបរយ
ចន្លោះមិនឃើញ
ការធ្វើដំណើរប្រចាំថ្ងៃរបស់មនុស្សភាគច្រើនក្នុងពិភពលោកសព្វថ្ងៃនេះ គឺការប្រើប្រាស់យានយន្តដោយភាគច្រើនបំផុតគឺ ម៉ូតូ និងរថយន្ត។ ចំពោះអ្នកប្រើប្រាស់ម៉ូតូ ការលាងសម្អាតនិងថែទាំ អាចចំណាយពេលខ្លី និងងាយស្រួលដោយសារម៉ូតូមានរូបរាងតូច និងមិនមានផ្នែកខាងក្នុងដែលចាំបាច់លាងសម្អាតឡើយ។ រីឯរថយន្តវិញ ថ្វីបើមើលមកពីខាងក្រៅឃើញស្អាតក៏ពិតមែន ក៏ប៉ុន្តែផ្នែកខាងក្នុងវាក៏ត្រូវតែសម្អាតនិងថែទាំជាប្រចាំដែរ ដើម្បីកុំឲ្យមានក្លិននិងបាក់តេរីមិនល្អកើតមាន អាចនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
ដោយសារតែហេតុផលនេះហើយ ថ្ងៃនេះ Sabay សូមនាំជូននូវវិធី ៥ យ៉ាង ធ្វើយ៉ាងណាឲ្យរថយន្តរបស់អ្នកស្អាត និងមានរបៀបរៀបរយទាំងខាងក្នុងនិងខាងក្រៅ៖
១. សម្អាតមាត់ខ្យល់ម៉ាស៊ីនត្រជាក់ដោយប្រើស្លាបព្រា និងកូនកន្សែងពោះគោ
អាចនិយាយបានថា មាត់ខ្យល់ម៉ាស៊ីនត្រជាក់ជាកន្លែងកខ្វក់មួយ ដោយវាសារវាបាញ់ខ្យល់ចេញ ពីម៉ាស៊ីនត្រជាក់ ហើយវាក៏ជាកន្លែងពិបាកសម្អាតផងដែរ។ យ៉ាងណាមិញ វាក៏មិនមែនគ្មានវិធីសម្អាតដែរ ដោយអ្នកអាចយកស្លាបព្រារុំជាមួយនឹងកូនកន្សែងពោះគោ ហើយជូតវាតាមថ្នាក់ៗ មាត់ម៉ាស៊ីនត្រជាក់ជាការស្រេច។
២. ធ្វើឲ្យក្នុងឡានមានខ្យល់បរិសុទ្ធ ដោយប្រើម្នាស់
បើអ្នកចង់ឲ្យខ្យល់ក្នុងរថយន្តមានភាពស្រស់ស្រាយ និងបរិសុទ្ធ អ្នកអាចប្រើប្រាស់ ផ្លែម្នាស់បាន ដោយកាត់យកកង់ធំៗ ជាប់នឹងសម្បកវាដាក់ក្នុងថង់ប្លាស្ទិក ហើយដាក់វានៅលើតាបឡូរថយន្ត។ មួយសន្ទុះក្រោយមក អ្នកនឹងមានអារម្មណ៍ថាខ្យល់ក្នុងរថយន្តអ្នកមានក្លិនត្រូពិក និងស្រស់ស្រាយជាងមុន។
៣. សម្អាតកន្លែងទ្រដបទឹកដោយប្រើស្រោមជើង
#TipTuesday You should #clean up cup holder spills as soon as they occur & the best way is to use an old sock, soak it with a cleaner, such as an all-purpose cleaner. Once the sock is soaked, put it in the cup holder & twist it around until the stains & spots are loosened #yeg pic.twitter.com/JbJdnQ6Y4j
— Rock-N-Wash™ (@RockNWash) February 28, 2018
កន្លែងទ្រដបទឹកអាចជាកន្លែងពិបាកសម្អាត ដោយសារវាលុងចូលជ្រៅ។ តែកុំបារម្ភ មានវិធីមួយដែលអាចឲ្យអ្នកសម្អាតកន្លែងនោះបានយ៉ាងងាយស្រួល គឺអ្នកគ្រាន់តែស្វែងរកដបទឹកឬក៏កំប៉ុងកាហ្វេ ដែលមានទំហំល្មមដាក់ក្នុងកន្លែងទ្រដបទឹកនោះ ហើយស៊កស្រោមជើងពីខាងក្រៅដប ឬកំប៉ុងនោះ។ ក្រោយមកអ្នកអាចបង្វិលកំប៉ុង ឲ្យស្រោមជើងសម្អាតផ្នែកនៅខាងក្នុងនោះបានសព្វ និងស្អាតល្អ។
៤. ប្រអប់ដាក់ក្រដាសជួតដៃ ងាយស្រួលប្រើប្រាស់
ប្រអប់ដាក់ក្រដាសជូតដៃនេះ អាចដាក់ភ្ជាប់នឹងរបាំងបាំងថ្ងៃលើក្បាលបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ឲ្យអ្នកពិបាកក្នុងការទុកដាក់វា និងងាយស្រួលទាញយក មិនរំខានក្នុងការផ្ចង់ស្មារតីបើកបរ។
៥. សម្អាតស្រោមពូកកៅអីអង្គុយ ដោយប្រើម្សៅសូដា Baking Soda
ស្រោមពូកកៅអីអង្គុយអាចនឹងកើតមានក្លិនមិនល្អពេលប្រើប្រាស់យូរទៅ ដោយគ្មានការសម្អាតត្រឹមត្រូវ។ ប៉ុន្តែ អ្នកអាចធ្វើការកម្ចាត់ក្លិនវាបានដោយងាយ គឺប្រើម្សៅសូដា (Baking Soda Powder) ដោយរោយវាចោលនៅលើពូកកៅអីអង្គុយ ហើយទុកចោលប្រហែល ៥ នាទី ហើយយកម៉ាស៊ីនបូមធូលីបូមម្សៅសូដាចេញ។ ម្សៅសូដាមិនត្រឹមតែ ប៊ឺតក្លិនតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកម្ចាត់បាក់តេរីមួយចំនួនផងដែរ។
នៅមានវិធីជាច្រើនទៀត ដែលអាចឲ្យអ្នកសម្អាត និងរៀបចំរថយន្តអ្នកឲ្យស្អាតល្អជាងមុន ដោយអ្នកអាចតាមដានលើវេបសាយ របស់ Sabay នៅពេលក្រោយៗទៀត។
ចុចអាន៖