• 2019-01-23 13:11:00
  • ផលិតផលថ្មី

ឆ្កែ​យន្ត​ Aibo របស់ Sony ចេញ​ពណ៌​ថ្មី ​តែ​តម្លៃ​អាច​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង

  • 2019-01-23 13:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony បាន​ចេញ​ផ្សាយ​នូវ​ជម្រើស​ពណ៌​ថ្មី​នៃ​ឆ្កែ​យន្ត Aibo ប្រភេទ "Choco Edition" បន្ថែម​លាយ​ឡំ​ពណ៌​ត្នោត ដោយ​រក្សា​ផ្នែក​ជើង​នៅ​ពណ៌​ស​ដូច​ជំនាន់​មុន។ ​អតិថិជន​អាច​ធ្វើ​ការ​បញ្ជា​ទិញ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ដោយ​ទំនិញ​នឹង​មក​ដល់​ផ្លូវការ​នា​ថ្ងៃ​ទី ១ ​កុម្ភៈ។

ត្បិត​អី​ឃើញ​ត្រឹម​រូបរាង​សាមញ្ញ ប៉ុន្តែ Aibo ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ ១៩៨ ០០០ យេន​ឬ​ប្រហែល ១ ៨០០ ដុល្លារ ជាមួយ​កញ្ចប់​សេវាកម្ម​ប្រចាំ​ខែ ២៧ ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ការ​ភ្ជាប់​ប្រព័ន្ធ LTE និង​ការ​រក្សា​ទុក​ទិន្នន័យ​លើ Cloud Service។

ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​ឆ្កែ​យន្ត ក្រុមហ៊ុន Sony ក៏​កំពុង​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ជូន​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​គេហដ្ឋាន Secom លើ​គោលដៅ​អភិវឌ្ឍ​មុខងារ​ថ្មី។ តាម​ការ​បញ្ជាក់​កន្លង​ទៅ​ឆ្កែ​យន្ត​ម៉ូឌែល​នេះ​នឹង​អាច​ដើរ​ល្បាត​ជុំវិញ​ផ្ទះ រួច​រាយការណ៍​នូវ​រាល់​អ្វី​ដែល​បាន​ឃើញ​ត្រលប់​មក​ម្ចាស់​របស់​វា​វិញ ដោយ​មុខងារ​នេះ​នឹង​បើក​ឲ្យ​ប្រើប្រាស់​ក្នុង​ខែ​ក្រោយ​ជាមួយ​កំណែ​កម្មវិធី​ជំនាន់ ២.០ នៅ​លើ Aibo។

ទស្សនា​វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់