• 2019-01-17 06:00:00
  • គន្លឹះ

បញ្ចប់​បញ្ហា​ភ្ជាប់ Wi-Fi មិន​ដំណើរការ​លើ iPhone

  • 2019-01-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ iPhone ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ក្រោម iOS 12 ប្រហែល​ធ្លាប់​ជួប​បញ្ហា​ភ្ជាប់​បណ្ដាញ Wi-Fi មិន​សូវ​រលូន​ល្អ​។ នេះ​អាច​មក​ពី iPhone ឬ Router ប៉ុន្តែ​បើ​សម្គាល់​ឃើញ​ថា​ឧបករណ៍​មួយ​ផ្សេង​ទៀត​អាច​ភ្ជាប់​ប្រើ​បាន​ធម្មតា​ ប្រាកដ​ណាស់​មក​ពី iPhone។ 

មាន​ពីរ​វិធី អាច​ដោះស្រាយ​បាន​ដោយ ភ្ជាប់​បណ្ដាញ Wi-Fi សារ​ជា​ថ្មី ឬ Reset Network Setting ទៅ​ទម្រង់​ដើម​វិញ​។ 

#១) ចូល​ទៅ​កាន់ Settings > Wi-Fi > ចុច​លើ​ប៊ូតុង​អក្សរ i ក្បែរ​នឹង​ឈ្មោះ​បណ្ដាញ Wi-Fi។ 

ពេល​ចុច​លើ​នោះ នឹង​បើក​ផ្ទាំង​ថ្មី​មួយ មាន​ជម្រើស Forget This Network នៅ​ផ្នែក​ខាង​លើ​។ ចុច​លើ​ជម្រើស​នោះ នឹង​លុប​ចោល​បណ្ដាញ​បាន​ភ្ជាប់ សម្អាត​ការ​ចងចាំ​ពាក្យ​សម្ងាត់ និង​មិន​ព្យាយាម​ភ្ជាប់​បណ្ដាញ​នោះ​ម្តង​ទៀត​ទេ​។ 

ក្រោយមក អាច​ភ្ជាប់​បណ្ដាញ​នោះ​ម្តង​ទៀត វាយ​បញ្ចូល​ពាក្យ​សម្ងាត់​សារ​ជា​ថ្មី​។ វិធី​នេះ អាច​ដោះស្រាយ​លើ​បញ្ហា​នេះ​ភាគច្រើន​។ 

#២) ចូល​ទៅ​កាន់ Settings > ចុច​យក General > អូស​ចុះ​ក្រោម និង​ចុច​យក​ជម្រើស Reset។ ក្រោយ​ចុច​យក នឹង​មាន​ជម្រើស​មុខងារ​មួយ​ចំនួន​បែងចែក​ជា​បី​ក្រុម អាច​ចុច​យក​ជម្រើស​នៅ​ចំណុច​កណ្តាល​ពោល​គឺ Reset Network Settings។ 

ធ្វើការ​បញ្ចូល​ពាក្យ​សម្ងាត់ ត្រង់​នេះ​មិន​អាច​ប្រើ Touch ID ឬ Face ID បាន​ទេ។ ក្រោយ​មក​នឹង​មាន​ជម្រើស​មួយ​បង្ហាញ​ពណ៌ក្រហម Reset Network Settings អាច​ចុច​យក​បាន​។ រង់ចាំ​បន្តិច ឲ្យ​ប្រព័ន្ធ​ដំណើរការ និង​ធ្វើការ​បិទ​បើក​ទូរសព្ទ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់