- 2018-11-26 06:37:00
- គន្លឹះ
ងាយស្រួលបំផុត បើចង់ឲ្យម៉ាស៊ីន Mac បិទក្នុងរយៈពេលណាមួយ អាចប្រើវិធីទាំងនេះ
- 2018-11-26 06:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយស្រួលបំផុត បើចង់ឲ្យម៉ាស៊ីន Mac បិទក្នុងរយៈពេលណាមួយ អាចប្រើវិធីទាំងនេះ
ចន្លោះមិនឃើញ
ពេលដំណើរការអ្វីមួយក្នុងម៉ាស៊ីនកុំព្យូទ័រ Mac មិនថាយប់ឬថ្ងៃទេ ដូចជាស្តាប់ចម្រៀងជាដើមនោះ អ្នកអាចលង់លក់ដោយមិនបានបិទក៏ថាបាន។ ចំពោះចំណុចអ្នកអ្នកអាចធ្វើបាន ដោយកំណត់ពេលឱ្យម៉ាស៊ីនបិទខ្លួនឯងស្វ័យប្រវត្តិដោយ។
ក្នុង Mac App Store មានកម្មវិធីមួយចំនួន ដែលអាចធ្វើបានដូចជា Timer Boom និង Shutdown Timer ប៉ុន្តែចង់ស្រួលជាងនេះ គឺមិនត្រូវការកម្មវិធីបន្ថែមក្រៅនោះឡើយ។
ជម្រើសទី ១៖ ប្រើ Energy Saver មានស្រាប់ក្នុងប្រព័ន្ធ
ត្រង់ចំណុច Energy Saver settings ប្រព័ន្ធ MacOS អាចកំណត់កាលវិភាគ Wake និង Sleep បាន។ដើម្បីបើកប្រើ សូមអ្នកចូលទៅកាន់ System Preferences > Energy Saver > ចុចលើ Schedule... ស្ថិតនៅផ្នែកខាងក្រោមជ្រុងខាងស្តាំ។ ត្រង់នេះ អាចកំណត់ពេលវេលា និងថ្ងៃឲ្យម៉ាស៊ីន Mac បើក Startup ឬ wake ក៏ដូចជាពេលវេលា និងថ្ងៃឲ្យម៉ាស៊ីន Restart, Shutdown ឬ Sleep ដែរ។
ជម្រើសទី ២៖ កំណត់ពេលវេលាបិទដោយខ្លួនឯង
អ្នកអាចប្រើពាក្យបញ្ជាក្នុងកម្មវិធី Terminal របស់ប្រព័ន្ធ ប៉ុន្តែត្រូវស្គាល់ពីពាក្យគន្លឹះខ្លះៗ ដើម្បីប្រើឲ្យត្រូវតាមតម្រូវការ។
បើកកម្មវិធី Terminal ហើយបញ្ចូលពាក្យបញ្ជា ដើម្បីឲ្យប្រព័ន្ធអនុវត្តដូចជា៖
sudo shutdown -h +15
sudo shutdown -r +30
sudo shutdown -s +60
បន្ទាប់ពីបញ្ចូលពាក្យបញ្ជានេះ អ្នកត្រូវការបញ្ចូលពាក្យសម្ងាត់ សម្រាប់គណនីប្រើប្រាស់របស់ម៉ាស៊ីន ហើយចុច Enter។ អ្នកនឹងឃើញពេលវេលា ដែលប្រព័ន្ធត្រូវអនុវត្តតាម រួមជាមួយ Process ID ឬ PID ដែលមានតួលេខ ៣ ទៅ ៤ ខ្ទង់។
បើចង់ច្រានចោល ឬបិទរាល់ការអនុវត្តខាងលើ អ្នកអាចប្រើពាក្យបញ្ជាក្នុងកម្មវិធី Terminal បាន។ ចំពោះ pid_number ជាតួលេខ PID ដែលទទួលបានពីការអនុវត្តខាងលើ សូមពិនិត្យឲ្យបានច្បាស់លាស់ បើមិនដូច្នោះ អាចច្រលំបិទដំណើរការកម្មវិធីផ្សេង។
sudo kill pid_number
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ