- 2018-11-06 01:36:53
- ចំណេះដឹង
រថយន្ត ១០ ម៉ូដែលជាប់ជារថយន្តស៊ីសាំងតិចបំផុតឆ្នាំ ២០១៨ ចង់ទិញអាចសួរតាមហ្គារ៉ាស់បាន
- 2018-11-06 01:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត ១០ ម៉ូដែលជាប់ជារថយន្តស៊ីសាំងតិចបំផុតឆ្នាំ ២០១៨ ចង់ទិញអាចសួរតាមហ្គារ៉ាស់បាន
ចន្លោះមិនឃើញ
ការប្រើប្រាស់រថយន្ត នៅតែបន្តកើនឡើងពីសំណាក់អ្នកបើកបរ មិនថានៅក្នុងប្រទេសកម្ពុជាយើង ឬក៏នៅជុំវិញពិភពលោកឡើយ ដោយសារតែភាពងាយស្រួលក្នុងការធ្វើដំណើរទាំងផ្លូវឆ្ងាយជិត សុវត្ថិភាព និងការការពារពីកម្ដៅ និងភ្លៀងធ្លាក់ជាដើម។
យ៉ាងណាមិញ ការជ្រើសរើសរថយន្តយកមកប្រើប្រាស់ នៅតែជារឿងមួយដែលអ្នកប្រើប្រាស់គ្រប់គ្នាត្រូវតែពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះវាមិនត្រឹមតែមានតម្លៃថ្លៃឡើយ សូម្បីតែចំណាយលើឥន្ធនៈ និងការថែទាំរថយន្ត ក៏អស់ច្រើនដែរ បើប្រៀបធៀបទៅនឹងយានយន្តផ្សេងៗ ដូចជាម៉ូតូជាដើម។ ដូច្នេះហើយ ការរើសយកយានយន្តដែលមានការចំណាយជាប្រចាំលើវាតិច អាចជួយសន្សំសំចៃអ្នកប្រើប្រាស់បានយ៉ាងច្រើនសន្ធឹក។
ទាក់ទងនឹងបញ្ហានេះ Sabay សូមបង្ហាញជូនរថយន្តទាំង ១០ ដែលស៊ីប្រេងតិចជាងគេបំផុតក្នុងឆ្នាំ ២០១៨ នេះ៖
១. Toyota Prius
ម៉ូដែល៖ Toyota Prius Three
អត្រាស៊ីសាំង៖ ជាមធ្យម ៤,៥២ លីត្រ/១០០គ.ម (ក្នុងក្រុង ៥,៤៧ លីត្រ/១០០គ.ម ក្រៅក្រុង ៣,៩៨ លីត្រ/១០០គ.ម)
២. Hyundai Ioniq
ម៉ូដែល៖ Hyundai Ioniq
អត្រាស៊ីសាំង៖ ជាមធ្យម ៤,៥២ លីត្រ/១០០គ.ម (ក្នុងក្រុង ៥,៦០ លីត្រ/១០០គ.ម ក្រៅក្រុង ៣,៩២ លីត្រ/១០០គ.ម)
៣. Toyota Prius Prime
ម៉ូដែល៖ Toyota Prius Prime
អត្រាស៊ីសាំង៖ ជាមធ្យម ១,៧៦*/៤,៧០** លីត្រ/១០០គ.ម (ក្នុងក្រុង ៦,១៨** លីត្រ/១០០គ.ម ក្រៅក្រុង ៣,៧៩** លីត្រ/១០០គ.ម)
៤. Honda Accord
ម៉ូដែល៖ Honda Accord Hybrid EX
អត្រាស៊ីសាំង៖ ជាមធ្យម ៥ លីត្រ/១០០គ.ម (ក្នុងក្រុង ៥,៨៨ លីត្រ/១០០គ.ម ក្រៅក្រុង ៤,៥២ លីត្រ/១០០គ.ម)
៥. Toyota Camry
ម៉ូដែល៖ Toyota Camry Hybrid
អត្រាស៊ីសាំង៖ ជាមធ្យម ៥ លីត្រ/១០០គ.ម (ក្នុងក្រុង ៦,០៣ លីត្រ/១០០គ.ម ក្រៅក្រុង ៤,៤៣ លីត្រ/១០០គ.ម)
៦. Toyota Prius C
ម៉ូដែល៖ Toyota Prius C Two
អត្រាស៊ីសាំង៖ ជាមធ្យម ៥,៤៧ លីត្រ/១០០គ.ម (ក្នុងក្រុង ៦,៣៥ លីត្រ/១០០គ.ម ក្រៅក្រុង ៤,៩០ លីត្រ/១០០គ.ម)
៧. Kia Niro
ម៉ូដែល៖ Kia Niro EX
អត្រាស៊ីសាំង៖ ជាមធ្យម ៥,៤៧ លីត្រ/១០០គ.ម (ក្នុងក្រុង ៧,១២ លីត្រ/១០០គ.ម ក្រៅក្រុង ៤,៥២ លីត្រ/១០០គ.ម)
៨. Toyota Avalon
ម៉ូដែល៖ Toyota Avalon Hybrid XLE
អត្រាស៊ីសាំង៖ ជាមធ្យម ៥,៦ លីត្រ/១០០គ.ម (ក្នុងក្រុង ៧,១២ លីត្រ/១០០គ.ម ក្រៅក្រុង ៤,៥២ លីត្រ/១០០គ.ម)
៩. Chevrolet Malibu
ម៉ូដែល៖ Chevrolet Malibu Hybrid
អត្រាស៊ីសាំង៖ ជាមធ្យម ៥,៧៣ លីត្រ/១០០គ.ម (ក្នុងក្រុង ៧,១២ លីត្រ/១០០គ.ម ក្រៅក្រុង ៤,៨ លីត្រ/១០០គ.ម)
១០. Chevrolet Cruze
ម៉ូដែល៖ Chevrolet Cruze LT Diesel
អត្រាស៊ីសាំង៖ ជាមធ្យម ៥,៧៣ លីត្រ/១០០គ.ម (ក្នុងក្រុង ៨,៧១ លីត្រ/១០០គ.ម ក្រៅក្រុង ៣,៩២ លីត្រ/១០០គ.ម)
ចុចអាន៖