• 2018-10-31 01:21:23
  • ចំណេះដឹង

ប្រព័ន្ធ​កាមេរ៉ា​ហូត​ឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែមាន​មតិលើកឡើង​​មិន​សូវ​ល្អ​នោះ​ទេ​

  • 2018-10-31 01:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ Android ចាប់ផ្តើម​ប្រើ​ដំណោះស្រាយ​កាមេរ៉ា​ហូត​ឡើង​លើ​ ដើម្បី​ឆ្លើយតប​នឹង​មតិ​រិះគន់​ជាច្រើន​ពី​ចំណុច​ក្បាល​ឆក​ ដូចជា​ Find X របស់​ Oppo ជា​ដើម​។ ថ្មីៗនេះ Mi Mix 3 របស់ Xiaomi មាន​អេក្រង់​លាត​ពេញ អាច​ហូត​ឡើង ចុះ បង្ហាញ​កាមេរ៉ា​មុខ​បាន​។

បច្ចេកវិទ្យា​នេះ​ បាន​ធ្វើ​ឲ្យ​អេក្រង់​ស្មាតហ្វូន​ លាត​ពេញ​ពិត​ប្រាកដ​។ ប៉ុន្តែ​ ចុះ​បើ​ប្រព័ន្ធ​ម៉ាញេទិច​នោះ​ គាំង​មិន​ដំណើរការ​ ដោយ​បញ្ហា​ Hardware ឬ​ Software ប្រហែល​ជា​ត្រូវ​ហូត​ឡើង​រហូត​ហើយ​។

ស្មាតហ្វូន​ទំនើប​ៗ ផ្តល់​កម្រិត​ការពារ​ជម្រាប​ទឹក​ ខុស​ៗគ្នា​ ប៉ុន្តែ​ពេល​ហូត​ពី​ផ្នែក​ខាងក្នុង​ឡើង​លើ​ ដូច​ករណី​ Find X អាច​ងាយ​នឹង​បាត់បង់​ទំនុក​ចិត្ត​ ខ្លាច​ទឹក​ចូល​។ ស្មាតហ្វូន​ដូចជា​របស់​ Oppo មាន​កញ្ចក់​ទាំង​ផ្នែក​មុខ​ និង​ក្រោយ​ បើ​អ្នក​ប្រើប្រាស់​ចង់​ប្រើ​សម្បក​ការពារ​ប្រហែល​ពិបាក​បន្តិច​។ ធូលី​ដី​ ខ្សាច់​ ញើស​ សុទ្ធ​តែ​ជា​កត្តា​ងាយ​នឹង​ជ្រាប​ចូល​សមាសធាតុ​ខាងក្នុង​ ចុះ​បើ​អ្នក​ភ្លេច​ខ្លួន​ធ្លាក់​ទូរសព្ទ​ ពេល​ដែល​កាមេរ៉ា​ទូរសព្ទ​ហូត​ឡើង​ ពិបាក​ស្មាន​ណាស់​។

សម្រាប់​អ្នក​និយម​ថតរូប​ប្រើ​កាមេរ៉ា​ទូរសព្ទ​ អាច​ពិបាក​បន្តិច​ កាមេរ៉ា​ Find X ទាំង​មុខ​ និង​ក្រោយ​ បង្កប់​នៅ​ខាង​ក្នុង​ មាន​កន្លែង​តិចតួច​ រៀបចំ​ប្រព័ន្ធ​កាមេរ៉ា​គុណភាព​ខ្ពស់​។

មាន​ចំណុច​ពីរ​ ហាក់​ខ្ទាស់​នឹង​ប្រព័ន្ធ​ម៉ាញេទិច​នេះ​ មួយ​គឺ​តម្រូវ​ថាមពល​បន្ថែម​ ក្នុង​ការ​រុញច្រាន​សមាសធាតុ​ខាង​ក្នុង​ ហូត​ឡើង​ ឬ​ចុះ​។ មួយ​ទៀត​គឺ​ ភាព​យូរ​អង្វែង​ បើ​ត្រលប់​ទៅ​ឆ្នាំ​ ២០០៩​ លោក Philippe Starck ជា​អ្នក​រចនា​ បាន​កត់​ចំណាំ​ ពេល​ធ្វើ​បទសម្ភាសន៍​ ពី​ Nokia N97 ថា​ ពេល​ណា​បន្ថែម​សមាសធាតុ​ម៉ាញេទិច​នេះ​ ទោះ​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ ផលិតផល​មិន​សូវ​ប្រើ​បាន​យូរ​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់