• 2018-10-29 06:48:13
  • ចំណេះដឹង

វិស្វករ​ផ្នែក​អេក្រង់​ ពន្យល់​ហេតុផល​ Chins ស្តើង​មិន​សូវ​ល្អ​

  • 2018-10-29 06:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​អេក្រង់​ចេញ​ឆ្នូត​លើ​ Pixel 3 XL មាន​ការ​ពន្យល់​ជា​ច្រើន​ ហេតុផល​ក្រុមហ៊ុន​ផលិត​ជ្រើសរើស​ការ​រចនា​តួ​ទូរសព្ទ​បែប​នេះ​។ ក្រោយ​ Pixel 3 XL ធ្លាក់​បាន​បន្សល់​នូវ​បន្ទាត់​ពណ៌​ផ្កាឈូក​នៅ​ចំណុច​កណ្តាល​ពី​លើ​ចុះក្រោម​តែ​ម្តង​។​

អេក្រង់​បត់​ឆ្ពោះ​ទៅ​ក្រោម​ ដើម្បី​ភ្ជាប់​ជាមួយ​ Connector ដែល​ដំណើរការ​ Pixels ដោយ​លក្ខណៈ​បែប​នេះ​ ងាយ​នឹង​ធ្វើ​ឲ្យ​បន្ទាត់​អេក្រង់​ផ្តាច់​ចេញ​ពី​ផ្ទៃ​ខាងក្រោម​ ជាពិសេស​បើ​ Chin ស្តើង​ ហើយ​ ជា​លទ្ធផល​ មាន​បន្ទាត់​ឆ្នូត​ពណ៌​ផ្កាឈូក​។ Chin ជា​គម្លាត​មួយ​នៅ​ផ្នែក​ខាងក្រោម​អេក្រង់​ទូរសព្ទ​។

ផ្នែក​ខាងក្រោម​បត់​ ១៨០ ដឺក្រេ​បែប​នេះ​មាន​លើ​ផ្ទាំង​ OLED ភាគច្រើន​ ជាមួយ​ប្លាស្ទិក​នៅ​ស្រទាប់​ខាងក្រោម​។ ស្មាតហ្វូន​កំពូល​ៗបច្ចុប្បន្ន​ អេក្រង់​ប្រភេទ​ OLED ងាយ​នឹង​មាន​បញ្ហា​នេះ​ណាស់​ ជាពិសេស​បើ​ Chin ស្តើង​។

ចុះ​ហេតុអ្វី​បាន​ជា​ ស្មាតហ្វូន​ប្រើ​អេក្រង់​ OLED មិន​ផលិត​ Chin ក្រាស់​?

វិស្វករ​ផ្នែក​អេក្រង់​ Apple មាន​ការ​ពន្យល់​បែប​នេះ​៖ "Chin ស្តើង​ កម្រិត​បត់​នៅ​កៀក​នឹង​ Frame ដូចនេះ​បង្កើន​លទ្ធភាព​កើត​មាន​បញ្ហា​ចេញ​បន្ទាត់​ឆ្នូត​។ Chin ក្រាស់​ ដែល​ឃើញ​មាន​លើ​ទូរសព្ទ​ជា​ច្រើ​ន មាន​ចំណុច​ច្រើន​ត្រូវ​ធ្វើ​ទាក់ទង​នឹង​តម្លៃ​ និង​គោលដៅ​ នៃ​ការ​ផលិត​របស់​ក្រុមហ៊ុន​។ ឧទាហរណ៍​៖ Apple ផ្តល់​តម្លៃ​លើ​សោភ័ណភាព​ ហើយ​ពេញចិត្ត​នឹង​កាត់បន្ថយ​ភាព​ធន់​មួយ​ចំនួន​។ ក្រុមហ៊ុន​ដទៃ​ទៀត​ ប្រហែល​ចង់​ប្រើ​កន្លែង​ធំ​នៅ​ខាងក្រោម​សម្រាប់​ Speaker។ ឧទាហរណ៍​មួយ​ផ្សេង​ទៀត​ អ្វី​បាន​ឃើញ​លើ​ទូរសព្ទ​ Samsung ដែល​ក្រុមហ៊ុន​បង្កើត​ Chin ស្តើង​ដូច​នឹង​ Apple មិន​មាន​គោលបំណង​លើ​សោភ័ណ​នោះ​ទេ​។ Samsung មិន​ចូលចិត្ត​ Notch ដោយ​រក្សា​គម្លាត​ខាងក្រោម​ក្រាស់​ ទាំង​លើ​និង​ក្រោម​ ឲ្យ​ស៊ី​គ្នា​។"

Apple ស្រលាញ់​សោភ័ណភាព​ និង​ពេញចិត្ត​គម្លាត​ស្តើង​នេះ​ ខណៈ​ Samsung ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​មួយ​មិន​ចូលចិត្ត​ក្បាល​ឆក​ ដោយ​រចនា​មាន​គម្លាត​ស៊ីគ្នា​ទាំង​ផ្នែក​លើ​ និង​ក្រោម​ លើ​ម៉ូដែល​ Note និង​ Galaxy ដែល​មិន​សូវ​ងាយ​នឹង​មាន​បញ្ហា​ចេញ​បន្ទាត់​ឆ្នូត​។

គោលគំនិត​រចនា​របស់​ Samsung អាច​នឹង​កាន់​តែ​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ពេល​ Galaxy S10 មាន​វត្តមាន​ផ្លូវការ​ ដោយ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា​ នឹង​មាន​គម្លាត​ផ្នែក​លើ​ និង​ក្រោម​កាន់​តែ​ស្តើង​ជាង​ S9 ដោយ​ដាក់​កាមេរ៉ា​មុខ​នៅ​ក្នុង​រន្ធ​តូច​មួយ​ ក្នុង​អេក្រង់​តែ​ម្តង​ ជំនួស​ឲ្យ​គម្លាត​ខាង​លើ​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់