• 2018-11-01 01:23:00
  • ចំណេះដឹង

គ្រាន់តែ​​ជ្រើសរើស​​ប្រើរវាង iOS និង​ Android ខុស​គ្នា អាច​ទាយដឹង​រឿង​រ៉ាវអាថ៌កំបាំងខាងក្នុង​ខ្ទេច

  • 2018-11-01 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​មួយ​លើ​ម្ចាស់​ iPhone ១​ ០០០ នាក់ និង​ ម្ចាស់​ Android ១ ០០០ នាក់​ បង្ហាញ​ពីលក្ខណៈ​រស់នៅ​ខុសគ្នា​គួរ​ឲ្យ​កត់​សម្គាល់​។

តាម​ការ​ស្ទង់​មតិ​ដោយ​ វេបសាយ​ Slickdeals លើអ្នកប្រើប្រាស់​​ប្រព័ន្ធ​ទូរសព្ទ​ទាំងពីរ​នេះ​ រក​ឃើញ​ថា​៖

  • អ្នក​ប្រើ iPhone ចំណាយ​រាល់​ខែ​ ១១៧ ដុល្លារ​ លើ​សំលៀកបំពាក់​ ខណៈ​អ្នក​ប្រើប្រាស់​ Android ចាយ​ត្រឹម​ ៦៧ ដុល្លារ​។
  • ការ​ចំណាយ​លើ​ផលិតផល​គ្រឿង​សម្អាង​ប្រចាំខែ​ អ្នក​ប្រើ​ iPhone ចាយ​ ៨៣​ ដុល្លារ​ ខណៈ​ អ្នក​ប្រើ​ Android ប្រើ​ត្រឹម​ ៤០ ដុល្លារ​។
  • អ្នក​ប្រើ​ iPhone ថត​រូប​ Selfie ១២​​ ដង​រាល់​ថ្ងៃ​ ច្រើន​ជាង​ ៥ ដង​ ទៅ​នឹង​អ្នក​ប្រើ​ Android។
  • អ្នក​ប្រើ​ iPhone ចំណាយ​លើ​ឧបករណ៍​បច្ចេកវិទ្យា​រាល់​ខែ​ ១០១ ដុល្លារ​ ខណៈ​អ្នក​ប្រើ​ Android ចាយ​ត្រឹម​ ៥១ ដុល្លារ​។​
  • អ្នក​ប្រើ​ Android ហាក់​ជា​ក្រុម​មនុស្ស​សន្សំសំចៃ​ ចូលចិត្ត​របស់​បញ្ចុះ​តម្លៃ​ជាង​អ្នក​ប្រើ​ iPhone។
  • ត្រឹម​ ២០% នៃ​អ្នក​ប្រើ​ Android ចូលចិត្ត​ការងារ​កំពុង​ធ្វើ​ ខណៈ​អ្នក​ប្រើ​ iPhone ៣៣% ពេញចិត្ត​នឹង​អាជីព​បច្ចុប្បន្ន​។
  • អ្នកប្រើ​ iPhone ជាមធ្យម​មាន​មិត្ត​ជិតស្និទ្ធ​ ៥ នាក់​ ខណៈ​ អ្នក​ប្រើ​ Android មាន​ត្រឹម​ ៣ នាក់​ប៉ុណ្ណោះ​។​
  • អ្នក​ប្រើ​ Android មាន​ទំនោរ​ចូលចិត្ត​រឿង​ប្រភេទ​បាញ់បោះ​ និង​បែប​រំភើប​ ខណៈ​ អ្នក​ប្រើ​ iPhone ចូលចិត្ត​រឿង​បែប​ភ័យរន្ធត់​ និង​មនោសញ្ចេតនា​។
  • អ្នក​ប្រើ​ iPhone ចាយ​ពេលវេលា​ ៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ រួម​មាន​ផ្ញើ​សារ​ចំនួន​ ៥៨ រាល់​ថ្ងៃ​ ច្រើន​ជាង​ អ្នក​ប្រើ​ Android ផ្ញើ​សារ​ត្រឹម​ ២៦។ ក្នុង​នោះ​ក៏​រួម​ទាំង​ ៤ ម៉ោង​ អូស​មើល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ nypost ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់