- 2018-10-29 02:59:27
- ចំណេះដឹង
ពីរវិធីនេះ អាចយកទៅអនុវត្តបាន បើត្រីវិស័យលើរថយន្តជាប់គាំងត្រឹមអក្សរ C (មានវីដេអូ)
- 2018-10-29 02:59:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរវិធីនេះ អាចយកទៅអនុវត្តបាន បើត្រីវិស័យលើរថយន្តជាប់គាំងត្រឹមអក្សរ C (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីសប្តាហ៍មុន Sabay បាននាំយកពីការយល់ដឹងទូទៅ និងរបៀបបិទបើកត្រីវិស័យនៅលើរថយន្ត RX300 ក៏ដូចជារថយន្តទូទៅ នៅក្នុងថ្ងៃនេះ មានបញ្ហាមួយទៀត ដែលទាក់ទងទៅនឹងបញ្ហាត្រីវិស័យនៅលើរថយន្តនេះដូចគ្នា។
ចំពោះរថយន្តដែលទើបតែទម្លាក់ពីកុងទីន័រ នៅលើត្រីវស័យអាចមានចេញត្រឹមអក្សរ C ដោយវានឹងមិនចេញអក្សរដូចជា W E N S ទៅតាមទិស លិច កើត ជើង ត្បូង ទៅតាមទិសដែលរថយន្តបែរមុខទេ។ បញ្ហានេះក៏អាចកើតឡើង នៅពេលដែលអ្នកឧស្សាហ៍ចុចបិទ បើកមុខងារត្រីវិស័យនេះ។
រឿងពិតមួយ នៅពេលត្រីវិស័យរថយន្តបង្ហាញអក្សរ C តែមួយនោះ គឺវាមានពាក្យពេញថា Calibrated ដែលមានន័យថា ត្រីវិស័យរបស់រថយន្តអ្នកត្រូវការការតម្រង់ទិស និងរៀបចំឡើងវិញ ដោយវារង់ចាំការគណនាទិសដៅក្នុងពេលបើកបរ។ វាមានដំណោះស្រាយចំពោះបញ្ហាត្រីវិស័យមិនបង្ហាញទិស នៅលើរថយន្ត។ មានវិធី ២ សម្រាប់ឲ្យត្រីវិស័យធ្វើការគណនាទិសដៅ (Calibrate) ឡើងវិញ ដោយវីធីទីមួយនោះ សម្រាប់អ្នកមានទីធ្លាធំសម្រាប់បើករថយន្ត អ្នកអាចបើករថយន្តជារង្វង់ ដោយកាច់ចង្កូតឲ្យអស់ (អាចទៅឆ្វេង ឬក៏ស្ដាំ) ហើយជាន់ហ្គ៊ែរ ឲ្យវាបើកបរជារង្វង់ពីចន្លោះ ៤ ទៅ ១០ ជុំ។
វិធីមួយទៀត បើសិនជាអ្នកគ្មានកន្លែងធំទូលាយសម្រាប់ធ្វើការបើកបរជារង្វង់ទេនោះ អ្នកអាចបើកបរលើផ្លូវធម្មតាបាន ប៉ុន្តែអ្នកត្រូវបើកឲ្យចេញជារាងការ៉េ ឧទាហរណ៍ជាក់ស្ដែង គឺអ្នកអាចបើកបរជុំវិញប្លុកអគារណាមួយ ដែលមានផ្លូវ ៤ នៅជុំវិញ ដើម្បីឲ្យអ្នកបង្កើតទិសដៅជារាងការ៉េបាន។ ធ្វើដូចនេះ ប្រហែល ២ ទៅ ៣ ជុំនោះមុខងារត្រីវិស័យ នឹងដំណើរការឡើងវិញហើយ។ ការធ្វើតាមវិធីខាងលើ អាចឲ្យត្រីវិស័យលើរថយន្តរបស់អ្នក ស្គាល់មុំ និងទិសខុសគ្នាទាំង ៨ ហើយវានឹងដំណើរការឡើងវិញ នូវមុខងារប្រាប់ទិសនៅពេលដែលការគណនាទិសដៅបានបញ្ចប់។
ចង់់ដឹងថា ការគណនាទិសដៅត្រីវិស័យលើរថយន្ត (Compass Calibration) នេះដំណើរការយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ចុចអាន៖