- 2018-10-22 09:57:26
- ចំណេះដឹង
Tim Cook ប្រាប់ថា គ្មានផ្លូវ Apple បង្កើតរឿងអាស្រូវដូច Facebook និង Google ទេ
- 2018-10-22 09:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tim Cook ប្រាប់ថា គ្មានផ្លូវ Apple បង្កើតរឿងអាស្រូវដូច Facebook និង Google ទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមមាន Facebook និង Google បានប្រឈមនឹងរឿងអាស្រូវជាច្រើនពីការលួចទិន្នន័យរបស់អ្នកប្រើប្រាស់ ដើម្បីគោលបំណងពាណិជ្ជកម្ម។
Apple ជាក្រុមហ៊ុនមួយលក់ឧបករណ៍អេឡិចត្រូនិកជាចម្បង ដូចជា MacBook និង iPhone ហាក់ជៀសផុតពីចំណុចរសើបទាំងនេះ។
នាយកប្រតិបត្តិ Apple លោក Tim Cook បានបញ្ចេញមតិខ្លះៗថា "Apple គ្មានផ្លូវស្ថិតនៅក្នុងស្ថានភាពបែបនេះទេ"។ ជាការឆ្លើយតបទៅនឹងសំនួរមួយ ក្នុងករណីលោកជា Mark Zuckerberg ដែលត្រូវរងការចោទសួរពីសាធារណជន ជុំវិញរឿងអាស្រូវទិន្នន័យ Cambridge Analytica តើលោកនឹងធ្វើយ៉ាងម៉េច?
កាលពីដើមឆ្នាំនេះ Apple បានបញ្ចេញកម្មវិធី Software ថ្មីមួយ ផ្តល់បញ្ជីលម្អិតពីទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយ Apple ក៏មានវេបសាយ Privacy ដែលទទួលការអាប់ដេតចុងក្រោយ។
ឧទាហរណ៍ កម្មវិធី Safari ជា Browser របស់ iPhone មាន Workflow ថ្មីមួយក្នុង iOS 12 សម្រាប់បង្កើតពាក្យសម្ងាត់មានសុវត្ថិភាពសម្រាប់គណនីថ្មី និងរក្សាទុកអាចប្រើឆ្លង Apple Device បាន ដែលកាត់បន្ថយការចូលប្រើ Facebook ឬ Google ជាមួយនឹង Single Sign-On ដែលជា វិធីសាស្ត្រ Login មានសុវត្ថិភាពមួយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ