• 2018-10-19 23:29:00
  • ចំណេះដឹង

ដាក់​រូបពីរ​ទន្ទឹមគ្នា ទើប​ដឹងកាមេរ៉ា​ iPhone XS ស៊ីដាច់លើ Pixel

  • 2018-10-19 23:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ប្រកាស​​បញ្ចេញ​ Pixel 3 របស់​ Google ទាក់ទង​នឹង​សមត្ថភាព​កាមេរ៉ា​ ម្ចាស់​គណនី​លោក Daniel Bader ​បាន​ថតរូប​ដូចគ្នា​មួយ​ប្រើ​ Pixel 3 និង​មួយ​ទៀត​ប្រើ​ iPhone XS ខណៈ​ទូរសព្ទ​ទាំងពីរ​ពង្រីក​ 2x។​ iPhone XS របស់​ Apple មាន​ Lens ទី​ពីរ​ Telephoto ដែល​អាច​ពង្រីក​ (Optical Zoom) ដល់​ទៅ​ 2x ខណៈ​ Pixel 3 ប្រើ​ Digital Zoom។

លទ្ធផល មុខងារ​ Super Res Zoom របស់​ Google ធ្វើការ​បាន​ល្អ​ ប៉ុន្តែ​មិន​ទាន់​អាច​ប្រជែង​នឹង​រូបភាព​ថត​ដោយ​ប្រើ​ Optical Zoom របស់​ iPhone XS នោះ​ទេ​។​ មួយ​វិញ​ទៀត​ ការ​ផលិត​ពណ៌​ និង​ភាព​ម៉ត់​រលោង​ (Tone) ក៏​នៅ​ចាញ់ iPhone XS ដែរ។

ខាងឆ្វេង​ថត​ដោយ​ iPhone XS និង​ខាងស្តាំ​ថត​ដោយ​ Pixel 3

Google បាន​បញ្ចេញ​ម៉ូដែល​ Pixel 3 និង​ 3 XL ថ្មីៗ​នេះ​ ជាមួយ​នឹង​លក្ខណៈសម្បត្តិ​ល្អ​ៗ ជាពិសេស​កាមេរ៉ា​ ប៉ុន្តែ​កាមេរ៉ា​ក្រោយ​មាន​តែ​មួយ​ ខណៈ​ខាងមុខ​មាន​ពីរ​គ្រាប់​។ ជំនួស​ការ​ប្រើប្រាស់​កាមេរ៉ា​ពីរ​បី​គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​ Google ប្រើ​តែ​មួយ​ ប៉ុន្តែ​ប្រើ​ Software ជំនួយ​អាច​ធ្វើ​​ការងារ​ដូច​គេដូច​​ឯង​ដែរ​ ដូចជា​ Portrait mode ដែល​លទ្ធផល​ចេញ​មក​គាប់​ប្រសើរ​ គួប​ផ្សំការ​បន្ថែម​មុខ​ងារថ្មី​មួយ​ទៀត​​គឺ Super Res Zoom។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់