• 2018-10-04 08:24:45
  • ចំណេះដឹង

មានកូនតូចចូលចិត្តមើល YouTube គួរប្រើកម្មវិធី YouTube ពិសេសនេះ

  • 2018-10-04 08:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​​សម័យ​​ស្មាតហ្វូន​ភាគ​ច្រើន​តែង​តែ​ពឹង​ផ្អែក​លើ​ការ​ចាក់​វីដេអូ​តុក្កតា​លើ YouTube បង្ហាញ​ដល់​កូន​តូចៗ​ពេល​ដែល​ពួក​គេ​រក​រឿង​រំអុក​ម្ដងៗ ដោយ​សារ​វិធីសាស្ត្រ​នេះ​អាច​​លួង​ក្មេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើ YouTube នេះ​ក្រៅ​ពី​មាន​វីដេអូ​តុក្កតា​ហើយ​ ក៏​មាន​វីដេអូ​មិន​សម​គួរ​ជា​ច្រើន ដែល​អាច​ជះ​ផល​អវិជ្ជមាន​ដល់​​​កូន​តូចៗ​បាន។

​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ YouTube បាន​បង្កើត​ចេញ​នូវ​បណ្ដាញ​វីដេអូ​ថ្មី​មួយ​បំបែក​ចេញ​ពី​បណ្ដាញ​ YouTube ​ដែល​មាន​ឈ្មោះ​ថា​ Kids Tube។ បណ្ដាញ​ Kids Tube នេះ​មាន​បង្ហោះ​តែ​វីដេអូ​ដែល​សក្ដិសម​នឹង​ក្មេងៗ​គ្រប់​អាយុ និង​មិន​មាន​ឡូកឡំ​ជា​មួយ​វីដេអូ​មិន​សម​គួរ​នោះ​ទេ។

​លើ​កម្មវិធី​នេះ​ក៏​មាន​មុខងារ​មួយ​​ពិសេស​ៗ​មួយ​ចំនួន​ដូច​ជា ៖

១. អាច​បិទ​មិន​ឲ្យ​ Search វីដេអូ​

២. អាច​​កំណត់​លេខ​សម្ងាត់​ជា​មួយ Settings ដូច​នេះ​កូន​តូចៗ​មិន​អាច​កែប្រែ Settings បាន​

៣. អាច​ Report ឬ Block វីដេអូ​ណា​មួយ​ដែល​អាណាព្យាបាល​គិត​ថា​មិន​សម​គួរ​​​

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់