
- 2018-10-02 03:02:45
- ចំណេះដឹង
អ្នកប្រើ Telegram លើទូរសព្ទ មានវិធីមួយអាចបិទអាស័យដ្ឋាន IP មិនឲ្យបែកធ្លាយបាន
- 2018-10-02 03:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ Telegram លើទូរសព្ទ មានវិធីមួយអាចបិទអាស័យដ្ឋាន IP មិនឲ្យបែកធ្លាយបាន
ចន្លោះមិនឃើញ
Telegram ជាបណ្ដាញសង្គមទំនាក់ទំនងមួយដែលអាចធ្វើឲ្យអ្នកប្រើប្រាសធ្វើការទាក់ទងគ្នាតាមរយះការឆាតជាអក្សរ សំឡេង និងអាចផ្ញើជារូបឲ្យគ្នាទៅវិញទៅមកបាន។
តាមការស្រាវជ្រាវមួយទៅលើផ្នែកសន្តិសុខរបស់លោក Dhiraj Mishra បានរកឃើញថាកម្មវិធី Telegram ដែលបានប្រើនៅលើកុំព្យូទ័រ និងទូរសព្ទត្រូវបានលេចធ្លាយទាំងអាសយដ្ឋាន IP សាធារណៈនិងឯកជន នៅពេលដែលធ្វើការហៅចេញជាសំឡេងទៅរកគ្នា។
ដើម្បីជៀសវាងការលេចធ្លាយអាសយដ្ឋាន IP សូមចូលទៅកំណត់ដូចខាងក្រោម៖
បើកកម្មវិធី Telegram រួចចូលទៅ Setting ចុចលើ Privacy and Security ចុចលើ Voice Calls ត្រង់កន្លែង Peer-to-Peer: ជ្រើសរើសយក Never ឫ My Contacts
សូមបញ្ជាក់ដែលថាជម្រើសនេះគឺមានតែសម្រាប់កម្មវិធី Telegram នៅលើទូរស័ព្ទតែប៉ុណ្ណោះ ដែលក្រុមហ៊ុនបានធ្វើការកែប្រែបញ្ហានេះទាំងក្នុង version 1.3.17 beta និង version 1.4 របស់ Telegram ប៉ុន្តែសម្រាប់កម្មវិធី Telegram ដែលប្រើប្រាស់នៅលើកុំព្យូទ័រ លោកអ្នកមិនមានជម្រើសអ្វីក្នុងការបិទវាបានទេ៕
ប្រភព៖ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា