• 2018-09-20 08:00:00
  • ចំណេះដឹង

អ្នកថតរូបល្បីលំដាប់អន្តរជាតិខ្មែរ២រូបប្រាប់ពី "ផ្លូវ​ទៅ​រក​អាជីព​ច្បាស់លាស់​សម្រាប់​អ្នក​ថតរូប"

  • 2018-09-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ល្អ​សម្រាប់​អ្នក​ថត​រូប​ និង​អ្នក​ស្រលាញ់​ផ្នែក​ថត​រូប​នៅ​កម្ពុជា​ដើម្បី​ស្វែង​រក​ការងារ​ ឬ​ប្រកប​អាជីព​មួយ​ច្បាស់​លាស់​​ក្នុង​វិស័យ​ថត​រូប​នៅ​កម្ពុជា​។ បទ​បង្ហាញ​បង្ហាញ​ពី​ "ផ្លូវ​ទៅ​រក​អាជីព​ច្បាស់លាស់​សម្រាប់​អ្នក​ថតរូប" នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២៣​ ខែ​កញ្ញា នេះ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ទីតាំង​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ ជិត​វិមាន​ឯករាជ្យ។

រូបថតសិល្បៈ Left 3days របស់វាគ្មិនដែលនឹងចូលរួមចែករំលែកបទពិសោធន៍លោក ម៉ក់ រ៉េមីសា (រូបថត៖ផ្តល់ឲ្យ)
រូបជ័យលាភីរបស់អ្នកថតរូបលោក Lamo ឈ្មោះក្នុងកម្មវិធី Sony កាលពីឆ្នាំ២០១៨ (រូបថត៖ផ្តល់ឲ្យ)

បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​​​អ្នក​រៀប​ចំ​កម្ម​វីធី​ និង​ជា​វាគ្មិន​នៃ​បទ​បង្ហាញ​​ទាក់​ទង​នឹង​វិស័យ​ថតរូប​លោក ឡាម៉ូ ការ​បង្កើត​កម្ម​វិធី​នេះ​ឡើង​ក្នុង​គោល​បំណង​ធំ​២​គឺ ១. តម្រង់​ផ្លូវ​ទៅ​រក​ការងារ ឬ​អាជីព​មួយ​ច្បាស់​លាស់​ក្នុង​វិស័យ​ថត​រូប ២.ចែក​រំលែក​បទ​ពិសោធន៍​ផ្នែក​ថត​រូប។

វាគ្មិន​ដែល​ត្រូវ​ចូល​មក​ធ្វើ​បទ​បង្ហាញ​"ផ្លូវ​ទៅ​រក​អាជីព​ច្បាស់លាស់​សម្រាប់​អ្នក​ថតរូប" នៅ​ក្នុង​ថ្ងៃ​នោះ​​មាន​២​រូប៖

-វាគ្មិន​ទី​១​ លោក ម៉ក់ រ៉េមីសា​ ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ថតរូប​នៅ​កម្ពុជា​ ជា​អ្នក​ថត​ផ្នែក​សារព័ត៌មាន​ប្រចាំ​ទី​ភ្នាក់​ងារ​អន្តរជាតិ​EPA និង​ជា​អ្នក​ថត​រូប​ផ្នែក​សិល្បៈ​ល្បី​​មួយ​រូប​ក្នុង​ឆាក​អន្តរជាតិ​។

លោក ម៉ក់ រ៉េមីសា​ កំពុងធ្វើបទបង្ហាញពីស្នាដៃជាមួយតារាហូលីវូដ អេជើលីណា ជូលី (រូបថត៖ Bophana Center)

-វាគ្មិន​ទី២​គឺ​លោក លី មិន ហៅ Lamo ជា​អ្នក​ថតរូប​ឯករាជ្យ​ល្បី​ឈ្មោះ​មួយ​រូប​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ។

លោក Lamo ថតពេលចូលរួមកម្មវិធី Sony នៅទីក្រុងឡុងដ៍ (រូបថត៖ផ្តល់ឲ្យ)

កុំ​ភ្លេច​ចូល​រួម​ស្ដាប់​ទាំង​អស់​គ្នា​ណា​ ថ្ងៃ​អាទិត្យ​ទី​២៣​ កញ្ញា ចុង​សប្ដាហ៍​នេះ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ ចាប់​ពី​ម៉ោង​ ៩ព្រឹក ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​៕​​​​​​​​​​​​​​​​​

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់