• 2018-09-19 01:56:19
  • ចំណេះដឹង

Apple មិន​ចូលចិត្ត​សារភាពថា​ខ្លួន​ចម្លង​គេ សូម្បី​តែ​រឿង​តិចតួច​ក៏​ដោយ

  • 2018-09-19 01:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន Apple Watch Series 4 (នាឡិកា​ឆ្លាតវៃ​ជំនាន់​ទី ៤) ថ្មី​មាន​សមត្ថភាព​អាច​ដំណើរការ Electrocardiogram (ECG) ដោយ​ការ​ដាក់​ម្រាម​ដៃ​លើ​ប៊ូតុង​នៅ​គែម​នាឡិកា។ 

ECG ជា​ស្តង់ដារ​មួយ​ដែល​វេជ្ជបណ្ឌិត​ជាច្រើន ប្រើប្រាស់​ដើម្បី​វិនិច្ឆ័យ​រោគសញ្ញា​ជំងឺ​បេះដូង​។ Sensor នៅ​លើ Apple Watch និង Fitbit ជំនាន់​មុន អាច​ត្រួត​ពិនិត្យ​ចង្វាក់​បេះដូង​បាន ល្អ​សម្រាប់​ប្រើ​ពេល​ហាត់​កីឡា។ 

ជំងឺ​បេះដូង ជា​ឃាតក​ទីមួយ​ក្នុង​សហរដ្ឋអាមេរិក ហើយ​មុខងារ​លើ Apple Watch មួយ​នេះ អាច​ជួយ​អ្នក​ប្រើប្រាស់​សម្គាល់​ដឹង​បញ្ហា​ជាមុន​បាន​។ 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AliveCor លោក Vic Gundotra មាន​ការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ប្រកាស​ចេញ​មុខងារ​នេះ ថា​ជា​ឧបករណ៍​អាច​សាកល្បង ECG ដំបូង​គេ​បង្អស់​សម្រាប់​អតិថិជន​។ AliveCor មាន​បុគ្គលិក ៤៩ នាក់ ដែល​បង្កើត​ឧបករណ៍ និង​កម្មវិធី​សាកល្បង ECG រួមមាន KardiaBand និង Kardia។ 

លោក Gundotra លើក​ឡើង​ថា ខ្លួន​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ប្រកាស​របស់ Apple នៅ​លើ​ឆាក ជាមួយ​អ្វី​ដែល​ខ្លួន​បាន​កំពុង​ធ្វើ​រយៈពេល ៧ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​ឧបករណ៍ និង​កម្មវិធី​វេជ្ជសាស្ត្រ​របស់ AliveCor សម្រាប់​សម្គាល់​ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​។ លោក​បន្ត​ថា ត្បិត​បែប​នេះ​ក្តី Apple មិន​ដែល​សារភាព​ថា​ខ្លួន​ចម្លង​ពី​អ្នក​ដទៃ​នោះ​ឡើយ សូម្បី​តែ​ចំណុច​តិចតួច​។ 

ចំណុច​ខុសគ្នា​រវាង AliveCor និង Apple Watch គឺ​តម្លៃ Hardware របស់ AliveCor ចាប់ផ្ដើម​ពី ៩៩ដុល្លារ ខណៈ Apple Watch Series 4 មាន ECG Hardware ជាមួយ​នឹង​កម្មវិធី​ថ្មី​តម្លៃ ៣៩៩ ដុល្លារ (បូកផ្សំ​នឹង​មុខងារ​ដទៃ​ទៀត​)៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់