- 2018-09-18 03:41:11
- ចំណេះដឹង
ចាប់បានស្តែងពេក Google សារភាពបានផ្លាស់ប្ដូរ Settings លើទូរសព្ទអ្នកប្រើប្រាស់ពីចម្ងាយ
- 2018-09-18 03:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បានស្តែងពេក Google សារភាពបានផ្លាស់ប្ដូរ Settings លើទូរសព្ទអ្នកប្រើប្រាស់ពីចម្ងាយ
ចន្លោះមិនឃើញ
Google បានទទួលស្គាល់ពីអ្វីខ្លួនបានធ្វើ ដែលជាការសាកល្បងនៅខាងក្នុង (Internal) មានកំហុសដាក់ចេញជាសាធារណៈដោយអចេតនា។
ផ្អែកលើរបាយការណ៍ក្នុងវេបសាយ Android Police អ្នកប្រើប្រាស់ទូរសព្ទ Pixel មួយចំនួនបានសម្គាល់ឃើញថាទូរសព្ទខ្លួន បានបើកមុខងារសន្សំសំចៃថ្ម (Battery Saver Mode) ដោយស្វ័យប្រវត្តិ ទោះថ្មមានថាមពលស្ទើរពេញ។ ក្នុងនោះ អ្នកប្រើប្រាស់ Android ជាច្រើនប្រើ OS ជំនាន់ចុងក្រោយរបស់ Google គឺ Android Pie ក៏ជួបបញ្ហានេះដែរ។
Google បានបង្ហោះសារក្នុងវេបសាយ Reddit ថា៖ "អ្នកប្រើប្រាស់មួយចំនួនប្រហែលសម្គាល់ឃើញមុខងារសន្សំសំចៃថ្មបើកដំណើរការដោយស្វ័យប្រវត្តិ។ នេះជាការសាកល្បងនៅខាងក្នុង (Internal) ដើម្បីសាកល្បងមុខងារសន្សំសំចៃថ្ម ដែលបានបង្កើតកំហុសទៅជាមួយ ដល់អ្នកប្រើប្រាស់ទូទៅ ដោយអចេតនា។ បច្ចុប្បន្ន Settings បានត្រលប់ទៅធម្មតា (Default) វិញ ហើយសូមអភ័យទោសចំពោះការយល់ច្រឡំនេះ"។
អាចថាធម្មតា ចំពោះមុខងារមិនទាន់បញ្ចប់ ចេញជាមួយកំណែទម្រង់ថ្មី ប៉ុន្តែចំណុចសំខាន់គឺ Google បានផ្លាស់ប្ដូរ Settings របស់ Device ពីចម្ងាយ ទាំងដែលម្ចាស់ទូរសព្ទមិនដឹង។
វេបសាយ Verge បានបញ្ជាក់ក្នុងរបាយការណ៍ថាទាំង Google និង Apple សុទ្ធតែមានប្រព័ន្ធអាចផ្លាស់ប្ដូរផ្នែកណាមួយលើ Device របស់អ្នកប្រើប្រាស់ (ត្រឹមកម្រិតកម្មវិធី) ពីចម្ងាយ ប៉ុន្តែគោលបំណងគឺទុកផ្លូវមួយ ផ្ដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ