• 2018-09-11 11:14:27
  • ផលិតផលថ្មី

ទីបំផុតម៉ាស៊ីន​​​ត្រជាក់​ការពារ​​​បរិស្ថាន ផ្តល់ផាសុកភាព​ខ្ពស់​​​ មក​​​ដល់​​ខ្មែរផ្លូវការ​

  • 2018-09-11 11:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ Daikin បាន​សម្ពោធ​ការ​នាំចូល​​​​​​ម៉ាស៊ីន​​​ត្រជាក់ Daikin VRV X និង R32 Innovaire ​​ដែលជា​​​បរិក្ខារ​​​​ត្រជាក់​​​ជំនាន់​ថ្មី ការពារ​​​បរិស្ថាន និង ស​ន្សំ​សំចៃ​​​ថា​ម​ពល និង​ផ្តល់ផាសុកភាព​ខ្ពស់​​​ដល់​​​អ្នក​​​ប្រើប្រាស់​។​

នៅ​​​ក្នុង​​​ពី​ធី​​​សម្ពោធ និង​​​តាំង​​​បង្ហាញ​ផលិតផល​​​ម៉ាស៊ីន​​​ត្រជាក់​ទាំង​​​ពីរ​​​ ដែល​​​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វីតែ​ល​​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​សប្តាហ៍​មុននោះ ថ្នាក់ដឹកនាំ​​​ក្រុមហ៊ុន​​ Daikin ជា​​​ឧស្សាហករផលិត​​​ម៉ាស៊ីនត្រជាក់​​​ឈាន​​​មុខ​​​គេ​​​មួយ​​​របស់​​​ពិ​ភព​លោក និង​​​មាន​​​មូលដ្ឋាន​នៅ​​​ប្រទេស​​​ជប៉ុន​បាន​​​ឲ្យ​ដឹងថា ការ​​​នាំ​​​ចូល​​​ម៉ាស៊ីន​​​ត្រជាក់​​​ទាំង​​​ពីរ​​​នេះមក​​​កម្ពុជា គឺ​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​នឹង​​​តួនាទី​​​កាន់​​​តែ​​​សំខាន់ទៅៗ របស់​​​ម៉ាស៊ីន​​​ត្រជាក់​​​ក្នុង​​​ជីវិត​​​ប្រចាំ​​​ថ្ងៃ ក៏ដូចជា​​​​ការ​​​យល់ដឹង​​​កាន់​​​តែ​​​ច្បាស់​ពី​​​ការ​​​ពារ​បរិស្ថាន​​​របស់​​​ប្រជា​​​ជន​​​កម្ពុជា​។

លោក Sum Chee Choong ជា​​​ប្រធាន​ផ្នែក​​​លក់​​​របស់​​​ក្រុមហ៊ុន Daikin ប្រចាំ​​​នៅ​​​តំបន់​​​អាស៊ាន​​​បាន​​​ថ្លែងថា​៖​ "​ក្រុមហ៊ុន​​​របស់​​​យើង​​​ក៏​​​តែង​​​តែ​​​ខិត​ខំ​​​ប្រឹង​​​ប្រែ​ង​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បរិស្ថាន​​​ភ​ព​​​ផែន​​​ដី ជា​​​ពិសេស​​​ការ​​​ឡើង​​​កម្តៅ​​​ភ​ព​​​ផែនដី តាម​​​រយៈ​​​ការ​​​អភិ​វ​ឌ្ឍ​​​បច្ចេកវិទ្យា​​​មិន​​​ប៉ះពាល់​​​បរិស្ថាន​​​សម្រាប់​​​ផលិតផល​​​របស់​​​យើង​"។

តាម​​​ការ​​​ឲ្យ​ដឹង​​​របស់​​​ក្រុមហ៊ុន ម៉ាស៊ីន​​​ត្រជាក់ VRV X ដែល​​​សមស្រប​នឹង​សាល​ឬ​បន្ទ​ប់ធំ​ ដូចជា​​​កា​រិ​យាល័យ រោងចក្រ និង​​​ផ្សារ​​​ទំនើ​បប្រើប្រាស់​ការ​​​សម្រាប់​ទៅ​​​នឹង​​​លក្ខខណ្ឌ ​​ជុំ​​​វិញ​​​នានា ដើម្បី​បង្កើត​​​បរិស្ថាន​​​ដ៏​​​ត្រជាក់ និង​​​ពោរពេញ​​​ដោយ​​​ផាសុកភាព​​​មួយ ប៉ុន្តែ​​​ប្រើ​ថា​ម​​​ពល​​​អស់​​​ត្រឹម​​​កម្រិត​​​អប្បបរមា​។ សមត្ថភាព​​​នេះ​ធានា​​​បាន​​​ថា ការ​​​បង់ខាត​​​ថា​ម​ពល​ដោយ​​​ប្រតិបត្តិការ​​​ខ្វះ ឬ​​​លើស​របស់​​​ម៉ាស៊ីន​​​ត្រជាក់​​​មាន​​​កម្រិត​​​ទាប​​​បំផុត ក៏ប៉ុន្តែ​បង្កើត​​​ភាព​​​ត្រជាក់​បន្ថែម​​​ទៀត​​​ជាមួយ​​​នឹង​​​មេគុណ​​​សមិទ្ធផល (Coefficient of Performance) ប្រសើរ​​​ជាង​មុន​។​

ដោយ​​​ឡែក ម៉ាស៊ីន​​​ត្រជាក់ Daikin R-32 Innovaire គឺ​​​ជា​​​ប្រភេទ​​​ម៉ាស៊ីន​​​ត្រជាក់​​​ក្នុង​​​គេហដ្ឋាន ដែល​​​ប្រើ​​​ប្រា​ស់​​​សារធាតុ R-32 ជា​​​សារធាតុ​​​ត្រជាក់ ដែល​គ្រប់​​​គ្រង​​​កម្តៅ​ប្រកប​​​ដោយ​​​ប្រសិទ្ធភាព និង​​​ផល​ប៉ះពាល់​​​ទាប​​​ដល់​​​បរិស្ថាន​។ ព្រោះ​​​តែ​​​សារធាតុ​​​នេះ​​​ផ្ទេរ​​​សីតុណ្ហភាព​​​យ៉ាង​​​មាន​​​ប្រសិទ្ធភាព R-32 អាច​កាត់​​​បន្ថយ​​​ការ​​​ស៊ី​​​ភ្លើង​​​បាន​​​រហូត​​​ដល់​​​ទៅ​​​ប្រមាណ ១០ ភាគ​រយ ហើយ​មាន​កម្រិត​​​សក្តានុភាព​​​បំផ្លាញ​ស្រទាប់​​​អូ​សូន ស្មើ​​​នឹង​សូន្យ​​​​។​

តាម​​​ការ​​​ឲ្យ​​​ដឹង​​​របស់ ក្រុមហ៊ុន ជី​អែ អ៊ែ​ខន ម៉ាស៊ីន​​​ត្រជាក់ Daikin VRV X និង R32 Innovaire នឹងដាក់​​​លក់​​​ជា​​​ផ្លូវ​​​ការ​​​ចាប់​​​ពី​​​ខែតុលា​ខាង​​​មុខ​​​នេះ​​​ទៅ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់