• 2018-08-04 09:41:05
  • ផលិតផលថ្មី

Motorola ជំនាន់​ចុងក្រោយ ភ្ជាប់​ជាមួយ​មុខងារអ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 5G តម្លៃ​ធូរខ្លាំង

  • 2018-08-04 09:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola របស់​ក្រុមហ៊ុន Verizon នឹង​ដាក់​លក់​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​ម៉ូដែល Moto Z3 នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា​នេះ​ដែល​មាន​សមត្ថភាព​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុតរបស់​ក្រុមហ៊ុន​ទូរស័ព្ទចល័ត Verizon ដែល​នឹង​ដាក់​សេវា 5G ​ឲ្យ​ប្រើប្រាស់​នៅ​ដើម​ឆ្នាំ​ក្រោយ។ ​​​

​អ្នក​ប្រើប្រាស់​របស់​ម៉ូដែល Moto Z នឹង​បាន​ទទួល​បាន​បទពិសោធន៍​ 5G ដែល​មាន​ល្បឿន​អ៊ីនធឺណិត​​ដល់​ទៅ ៥០០ MB ក្នុង​១​វិនាទី ​ដំបូង​គេ​នៅ​ទីក្រុង​ចំនួន​៤​នៅ​សហរដ្ឋអាមេរិក នៅ​ដើម​ឆ្នាំ​ក្រោយ ដែល​រួម​មាន​រដ្ឋ៖ Houston, Los Angeles, Sacramento និង ១​ទៀត​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បណ្តញ​ទូរស័ព្ទចល័ត Verizon បញ្ជាក់​នៅ​ឡើយ។

Moto Z3 មាន​​លក្ខណៈ​ពិសេស​ដូចជា៖ អេក្រង់ទំហំ ៦ អ៊ីញ​​ជាមួយ​កញ្ចក់ Super AMOLED មាន RAM ទំហំ 4GB កាមេរ៉ា​មុខ ១២ មេហ្គាភិចសែល និង កាមេរ៉ា​ក្រោយ ៨ មេហ្គាភិចសែល ហើយ​ ពិសេស​បំផុត​គឺ​​ភ្ជាប់​មក​ជាមួយ​សេវា 5G រួច​ជា​ស្រេច​​នៅ​ពេល​ដែល​ល្បឿន​នេះ​នឹង​បើក​ឲ្យ​ប្រើ​នៅ​ដើម​ឆ្នាំ ២០១៩។ រីឯ​តម្លៃ​​លក់​រាយ​នៅ​លើ​ទីផ្សារ​គឺ ៤៨០ ដុល្លារ៕

ប្រភព៖ theverge ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់