• 2018-07-16 02:03:10
  • ផលិតផលថ្មី

ចេញ​លក់ Nokia 3310 ជំនាន់​ពិសេស TRUMP-PUTIN ឃើញ​តម្លៃ លែង​ហ៊ាន​លូក

  • 2018-07-16 02:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រំពឹង​នឹង​ចូល​ជួប​ជាមួយ​ភាគី​រុស្ស៊ី​លោក Vladimir Putin ក្នុង​រដ្ឋធានី​ Helsinki ប្រទេស​ហ្វាំងឡង់​នា​ថ្ងៃ​ទី ១៦ ​កក្កដា​នេះ ក្នុង​គោលដៅ​ពិភាក្សា​លើ​បញ្ហា​នៃ​ការ​បោះឆ្នោត សង្គ្រាម​រវាង​ស៊ីរី និង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង។

មុន​កិច្ច​ប្រជុំ​ឈាន​ចូល​មក​ដល់​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​របស់​រុស្ស៊ី​ឲ្យ​ឈ្មោះ Caviar បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ Nokia 3310 Peacemakers ស្រោប​មាស ២៤ ការាត់ អម​រូប​តំណាង​ប្រធានាធិបតី​ទាំង ២ បែរ​មុខ​ទៅ​ទិសដៅ​តែ​មួយ។

ថ្វី​បើ​ត្រឹម​ជា​ទូរសព្ទ ប្រើ​ប្រព័ន្ធ 3G ធម្មតា ប៉ុន្តែ​អម​ការ​រចនា​ដ៏​កម្រ​នេះ ជំរុញ​ឲ្យ​តម្លៃ​ឡើង​ខ្ពស់​ដល់ ២ ៦១០ ដុល្លារ​ ក្នុង​មួយ​គ្រឿង ហើយ​ត្រៀម​នឹង​បញ្ចេញ​លក់​ជា​សាធារណៈ​នា​ថ្ងៃ​ទី ២៧ ​កក្កដា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់