• 2018-06-15 07:55:38
  • គន្លឹះ

មក​ស្គាល់​កម្មវិធី​ថត Screen បួន​ប្រភេទ​សម្រាប់ Android អាច​សាកល្បង​បាន​ឥត​គិត​ថ្លៃ

  • 2018-06-15 07:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Screen Recorder ជា​មុខងារ​អនុញ្ញាត​ឲ្យ​ម្ចាស់ Smartphone ធ្វើ​ការ​ថត​ទុក​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ​ដែល​កំពុង​ដំណើរការ​លើ​អេក្រង់​ទូរសព្ទ។ ខ្លះ​ប្រើ​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​ឬ​គន្លឹះ​ខ្លីៗ និង​ខ្លះ​ទៀត​ចង់​ផ្សាយ​ផ្ទាល់​ការ​លេង​ហ្គេម​ទៅ​កាន់​មិត្តភ័ក្ដិ​ឬ​បណ្ដាញ​សង្គម។

Sabay ណែនាំ​ឲ្យ​ស្គាល់​កម្មវិធី Screen Recorder បួន​ប្រភេទ​ខុស​ពី​គ្នា អាច​សាកល្បង​បាន​ឥត​គិត​ថ្លៃ និង​ងាយ​ស្រួល​ប្រើប្រាស់​បំផុត។

១.AZ Screen Recorder:

រាប់​បញ្ចូល​ជា​កម្មវិធី​ថត​ Screen ល្អ​បំផុត​នៅ​លើ​ប្រព័ន្ធ Android ដែល​អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ និង​ងាយ​ស្រួល​ប្រើប្រាស់។ អនុញ្ញាត​ឲ្យ​ផ្សាយ​ផ្ទាល់​ចេញ​ពី​ឧបករណ៍ និង​គាំទ្រ​ការ​បើក​កាមេរ៉ា​មុខ បន្សំ​មុខងារ​ Edit វីដេអូ​មួយ​ចំនួន​មក​ពី​នាយ​ស្រាប់។ ក្នុង​ជំនាន់ Pro Version អ្នក​ត្រូវ​ចំណាយ ២,៩៩ ដុល្លារ ដោយ​ពុំ​ចាំ​បាច់ Root ម៉ាស៊ីន ពុំ​ជាប់ Watermark មិន​កំណត់​ពេលវេលា​ថត និង​ជា​ច្រើន​ទៀត។

២.DU Recorder:

អាច​ថត Screen នៃ​ឧបករណ៍​ឡើង​ដល់​កម្រិត 1080p/60fps បន្សំ​ផ្ទៃ Interface គាំទ្រ​ដល់ ២០ ភាសា និង​មាន​មុខងារ Edit វីដេអូ​នៅ​ខាង​ក្នុង​ដូច​គ្នា។ បន្សំ​ពី​នេះ​ក៏​អាច​ផ្សាយ​ផ្ទាល់​តាម​រយៈ​កាមេរ៉ា​មុខ មិន​លោត​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម មិន​តម្រូវ​ឲ្យ Root ម៉ាស៊ីន និង​មិន​កំណត់​ពេលវេលា​ថត។ ការ​ផ្សាយ​ផ្ទាល់​អាច​ចែករំលែក​បាន​ទៅ​លើ​ YouTube, Facebook និង Twitch។

៣.Google Play Games:

មិន​ត្រឹម​ជា​បណ្តុំ​នៃ​ការ​លេង​ហ្គេម ក្រៅ​ពី​នេះ Google Play Games ក៏​បើក​ឲ្យ​អ្នក​ប្រើ​អាច​សាកល្បង​មុខងារ Screen Recording បាន​ដូច​គ្នា។ ជា​ទូទៅ​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម ប៉ុន្តែ​មិន​អាច​ថត​ដល់​កម្រិត 720p បាន​ឡើយ ម្ល៉ោះ​ជម្រើស​ការ​ប្រើ AZ អាច​ថា​ល្អ​ជាង។

៤.Twitch, YouTube Gaming:

ជា​បណ្តុំ​នៃ​ការ​ផ្សាយ​ផ្ទាល់​ហ្គេម ប្រភេទ MMO RGP និង FPS ទាំង​នៅ​លើ​កុំព្យូទ័រ, PSG4, Xbox One និង Nintendo Switch ក៏​ដូច​ជា​ប្រព័ន្ធ Android ជា​ដើម។ ក្រោយ​ផ្សាយ​ផ្ទាល់​ចប់ ក៏​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ធ្វើ​ការ Download នូវ​វីដេអូ​នោះ​បាន ជា​រួម​បើ​អ្នក​និយម​លេង​ហ្គេម​លើ​ស្មាតហ្វូន ការ​សាកល្បង​ផ្សាយ​ផ្ទាល់​តាម​កម្មវិធី​នេះ​ជា​ជម្រើស​ល្អ​បំផុត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់