• 2018-06-05 09:09:16
  • ផលិតផលថ្មី

អួត​ចុះ​អួត​ឡើង ចុង​ក្រោយ​ Lenovo Z5 ចេញ​មក​ក្បាល​ឆក​ដដែល

  • 2018-06-05 09:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ អនុប្រធាន​ Lenovo តែង​បាន​បង្ហាញ​តម្រុយ​ខ្លះៗ​អំពី​ Lenovo Z5 ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ជឿជាក់​ថា​ស្មាតហ្វូន​នេះ​ នឹង​មាន​រចនាបថ​អេក្រង់​លាត​ពេញ​ផ្ទៃ​ គ្មាន​ក្បាល​ឆក។ ប៉ុន្តែ​ចុង​ក្រោយ​​ Z5 នេះ​នៅ​តែ​ប្រើ​រចនាបថ​ក្បាល​ឆក​ដូច​ស្មាតហ្វូន​ Android ដទៃ​។

Z5 ត្រូវ​បាន​ Lenovo ប្រកាស​ចេញ​មុន​នេះ​បន្តិច​ ជា​ទូរសព្ទ​ប្រភេទ​ធន់​កណ្ដាល​ មាន​អេក្រង់​ទំហំ​ ៦,២ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១០៨០ ភីកសែល។ ស្មាតហ្វូន​នេះ​ប្រើ​បន្ទះ​ឈីប​ Snapdragon 636​ ប៉ុន្តែ​ជា​របស់​ Qualcomm និង មាន RAM ទំហំ​ ៦ GB។

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​បន្ថែម​របស់​ Lenovo Z5 ៖

  • កាមេរ៉ា​ភ្លោះ​កម្រិត​ ១៦ MP Aperture f/2.0 បូក​នឹង​កាមេរ៉ា​ទីពីរ​​ទំហំ​ ៨ MP មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ AI

  • កាមេរ៉ា​ថត​ Selfie មាន​កម្រិត ៨ MP

  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1

  • ប្រើ​ USB Type-C

  • ថ្ម​ទំហំ​ ៣៣០០ mAh ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​បាន​លឿន

  • មាន​​​ប្រភេទ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB តម្លៃ​ប្រមាណ​ ២០០ ដុល្លារ និង ទំហំ​ ១២៨ GB តម្លៃ​ប្រមាណ​ ២៨០ ដុល្លារ​

  • ចេញ​លក់​នៅ​ប្រទេស​ចិន​ថ្ងៃ​ទី​ ១២ មិថុនា​ ដោយ​មាន​ជម្រើស​ពណ៌​ Black, Blue និង Aurora៕

រូបតម្រុយដែលអនុប្រធាន Lenovo ធ្លាប់បង្ហាញចេញកន្លងមក
រូបតម្រុយដែលអនុប្រធាន Lenovo ធ្លាប់បង្ហាញចេញកន្លងមក
រូបតម្រុយដែលអនុប្រធាន Lenovo ធ្លាប់បង្ហាញចេញកន្លងមក

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់