• 2018-06-05 07:04:26
  • ផលិតផលថ្មី

កុំព្យូទ័រ​ Asus ថ្មី​ មាន​​បង្កប់​អេក្រង់​ចូល​ក្នុង​ TouchPad យ៉ាង​ឡូយ​

  • 2018-06-05 07:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ Computex ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Asus បាន​ដាក់​បង្ហាញ​ ZenBook Pro ថ្មី​ ដែល​មាន​បង្កប់​នូវ​អេក្រង់​​ទំហំ​ប៉ុន​ស្មាតហ្វូន​ ​ចូល​ទៅ​ក្នុង​ TouchPad។

Asus បាន​ហៅ​បច្ចេកវិទ្យា​ថ្មី​នេះ​ថា "Smart TouchPad” ដែល​ Asus ជា​អ្នក​បង្ហាញ​ចេញ​មុន​គេ។ Smart TouchPad នេះ​ដំណើរ​ការ​ដូច​ TouchPad ធម្មតា​អ៊ីចឹង​ដែរ ប៉ុន្តែ​អាច​ដំណើរ​ការ​មុខងារ​បន្ថែម​ទៀត​ជា​ច្រើន។

Smart TouchPad នេះ​មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ អាច​បង្ហាញ​រូប​នៅ​កម្រិត​ ១៩២០ x ១០៨០ ភីកសែល ដោយ​អាច​ប្រើ​​ដើម្បី​បើក​កម្មវិធី​ណា​មួយ, ​ម៉ាស៊ីន​គិត​លេខ, ប្រតិទិន​ និង Keypad សម្រាប់​ចុច​លេខ​ជា​ដើម។ បន្ថែម​ពី​នេះ​អាច​បញ្ជា​ការ​ចាក់​ចម្រៀង​ ឬ វីដេអូ​លើ​ YouTubeបាន​ទៀត​ផង។

លក្ខណៈ​សម្បត្តិ​របស់​ ZenBook Pro នេះ​មាន​ដូច​ជា ៖

  • CPU ៖ Intel Core i9-8950K ឬ Core i7-8750H ឬ Core i5-8300H

  • អេក្រង់ ៖ ទំហំ​ ១៥,៦ អ៊ីញ កម្រិត​ 4K ប្រភេទ​ LCD

  • ក្រាហ្វិក ៖ Nvidia GeForce GTX 1050 Ti 4GB

  • ទម្ងន់ ៖ ១,៨៨ គីឡូក្រាម

  • RAM ៖ ទំហំ​ដល់​ ១៦ GB

  • អង្គ​ផ្ទុក​ទិន្នន័យ ៖ ១ TB ឬ ៥១២ GB ប្រភេទ​ PCIe SSD ឬ ទំហំ​ ២៥៦ GB ប្រភេទ SATA SSD

  • ថ្ម ៖ អាច​ប្រើ​បាន​រយៈ​ពេល​ ១០ ម៉ោង

  • ចេញ​លក់​​ពាក់​កណ្ដាល​ខែ​កក្កដា​ តម្លៃ​ចាប់​ពី​ ២ ២៩៩ ដុល្លារ​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់