• 2018-05-31 06:56:30
  • ចំណេះដឹង

បើ​មិនទាន់​ច្បាស់ យល់​ដឹង​បន្ថែមពី​ USB-C ​បំពាក់​លើ​ Device ទំនើបៗ

  • 2018-05-31 06:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

USB-C ជា​ Connector ស្តង់ដារ​មួយ​ សម្រាប់​បញ្ជូន​ទាំង​ទិន្នន័យ​ និង​ថាមពល​។ បង្កើត​ដោយ​ USB Implementers Forum ជា​បណ្ដុំ​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ និង​ទទួល​ស្គាល់​ស្តង់ដារ​ USB ដែល​មាន​សមាជិក​ក្រុមហ៊ុន​ប្រមាណ​ ៧០០ រួមមាន​ទាំង​ Apple, Dell, HP, Intel, Microsoft និង​ Samsung។

USB-C ហាក់​ត្រៀម​ខ្លួន​សម្រាប់​ក្រុមហ៊ុន​ផលិត​ PC ហើយ​ក៏​មិន​យូរ​ដែរ​ USB-C នឹង​មាន​ការ​ប្រើប្រាស់​ទូលំទូលាយ​ជាង​នេះ​។

តើ​នេះ​ដូច​នឹង​ Micro USB ដែរ​ឬ​ទេ​?

USB-C Connector មើល​ទៅ​មាន​លក្ខណៈ​ស្រដៀង​នឹង​ Micro USB Connector តែ​ក្រាស់​ជាង​បន្តិច​។ ដូច​នឹង​ខ្សែ​ Lighning និង​ MagSafe របស់​ Apple ក្បាល​ខ្សែ​ USB-C Connector មិន​មាន​ចំណុច​ប្ដូរ​លើ​ក្រោម​ ដូច្នេះ​ពេល​ប្រើ​មិន​បាច់​ក្រឡាប់​ចុះ​ឡើង​​ឲ្យ​ត្រូវ​រន្ធ​នោះ​ទេ​។ មួយ​វិញ​ទៀត​ ក្បាល​ខ្សែ​សង​ខាង​ដូចគ្នា​ មិន​ពិបាក​រក​ចុង​ រក​ដើម​ ពេល​ភ្ជាប់​ប្រើ​ឡើយ​។

USB-C និង​ USB 3.1

Default Protocol (Protocol កំណត់រួចជាស្រេច​) ​ដែល​ប្រើ​ជាមួយ​ USB-C Connector គឺ​ USB 3.1 មាន​ល្បឿន​ 10Gbps ដោយ​លឿន​ជាង​ពីរ​ដង​នៃ​ USB 3.0។ រន្ធ​ភ្ជាប់​ USB 3.1 មាន​រាង​ធំ​ ហៅថា​ USB 3.1 Type-A ដោយ​មាន​ការ​ប្រើប្រាស់​ច្រើន​ជាមួយ​ USB-C Connector។

USB Implementers Forum (USB-IF) បាន​កំណត់​ស្តង់ដារ​ USB 3.1 Gen 1 មាន​ Interface (រន្ធ​ភ្ជាប់​ប្រើ​) និង​ល្បឿន​ប្រើប្រាស់​ទិន្នន័យ​ដូច​នឹង​ USB 3.0​ ដែរ​ ដោយ​ដំណើរការ​នៅ​ល្បឿន​ 5Gbps ដូចគ្នា​។

USB 3.1 Gen 2 មាន​ល្បឿន​ទិន្នន័យ​ 10Gbps ស្មើ​នឹង​ពីរ​ដង​នៃ​ល្បឿន​ USB 3.0។

រន្ធ​អាច​ប្រើ​បាន

USB-C អាច​បញ្ជូន​រលក​សញ្ញា​វីដេអូ​ និង​ផ្ដល់​ថាមពល​ ភ្ជាប់​ប្រើ​ DisplayPort, MHL ឬ​ HDMI Device ឬ​ ភ្ជាប់​ទៅ​កាន់​ស្ទើរ​គ្រប់យ៉ាង​ បើ​មាន​ប្រើ​ Adapter និង​ខ្សែ​ត្រឹមត្រូវ​។

USB-C ក៏​អាច​ប្រើ​បញ្ជូន​សំឡេង​បាន​ដែរ​ តែ​មិន​ទាន់​ជំនួស​រន្ធ​កាស​ Headphone jack 3.5mm លើ​កុំព្យូទ័រ​បាន​នោះ​ទេ​។ ទូរសព្ទ​ Android កម្រិត​ចុង​ក្រោយ​ជា​ច្រើន​ ដូចជា​ Google Pixel 2 XL ប្រើ USB-C សម្រាប់​សាក​ថ្ម​ និង​បញ្ជូន​ទិន្នន័យ​ ជំនួស​ Micro USB តែ​នៅ​ប្រើ​ Headphone jack 3.5mm។

គួរ​ប្រាកដ​ថា​បាន​ពិនិត្យ​មើល​លក្ខណៈសម្បត្តិ​ PC ពេល​ទិញ​ ដោយសារ​មិនមែន​រាល់​រន្ធ​ USB-C ដូចគ្នា​នោះ​ទេ​។ ខណៈ​ពេល​ស្តង់ដារ​ USB-C ភ្ជាប់​ប្រើ​ DisplayPort ឬ HDMI Display ជាមួយ​ Adapter មិនមែន​មាន​ន័យ​ថា​គ្រប់​ក្រុមហ៊ុន​ផលិត​ PC បាន​ភ្ជាប់​រន្ធ​នេះ​ ទៅ​កាន់​គ្រប់​ Graphic hardware របស់​ប្រព័ន្ធ​នោះ​ឡើយ​។

Thunderbolt 3

Protocol USB-C អាច​ប្រើ​បាន​ភាគច្រើន​គឺ​ Thunderbolt 3 ដែល​អាច​បន្ថែម​បាន​ 40Gbps និង​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​។ រន្ធ​ USB-C តែ​មួយ​ ជាមួយ​ Thunderbolt 3 មាន​ន័យ​ថា​ខ្សែ​តែមួយ​ ល្មម​អាច​ប្រើ​បញ្ជូន​ថាមពល​ និង​ទិន្នន័យ​ចំនួន​ធំ​បាន​។

Adapter និង​ Cable

USB-C អាច​ប្រើ​ជាមួយ​រន្ធ​ USB 3.0 ចាស់​បាន​ និង​រន្ធ​ USB 3.1 តែ​ដោយសារ​ស្ដាយ​រន្ធ​ថ្មី​លើ​​កុំព្យូទ័រ​មួយ​ចំនួន​តម្រូវ​ប្រើ​ Adapter ឬ​ ខ្សែ​ក្នុង​ការ​ភ្ជាប់​ប្រើ​។ ឧទាហរណ៍​ Apple លក់​ខ្សែ​ USB និង​ Adapter សម្រាប់​ភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា​ Lightning ឬ​ Ethernet។

តម្រូវ​ការ​ប្រើប្រាស់​ USB-C

វត្តមាន​ ឬ​អវត្តមាន​រន្ធ​ USB-C ក្លាយ​ជា​ចំណុច​សំខាន់​ក្នុង​ការ​ពិចារណា​ ពេល​ទិញ​ PC។ បើ​ទិញ​ Laptop ប្រភេទ​ Ultrathin (ស្ដើង​ស្រាល​) ភាគច្រើន​មាន​រន្ធ​ USB-C។ លើ​ Desktop កម្រិត​ចុងក្រោយ​ និង​សម្រាប់​ Gaming ក៏​មាន​រន្ធ​នេះ​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់