- 2018-05-28 03:08:21
- គន្លឹះ
មានច្រើនវិធី ចង់ Block លេខណាមួយស៊ីផុយ មិនថា Android និង iOS
- 2018-05-28 03:08:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានច្រើនវិធី ចង់ Block លេខណាមួយស៊ីផុយ មិនថា Android និង iOS
ចន្លោះមិនឃើញ
កាន់ប្រើស្មាតហ្វូន ឬទូរសព្ទធម្មតា តែងជួបឃើញលេខមិនស្គាល់ Call មក ហើយខ្លះបង្កភាពរំខានញឹកញាប់។ បើចង់ Block លេខនោះមិនឲ្យ Call ចូល អាចធ្វើបានតាមវិធីទាំងនេះ។
លើ iOS Device
Apple បង្កើតវិធី Block ការ Call មានលក្ខណៈងាយស្រួលលើ iPhone ដោយអាច Block Voice calls, Texts និង FaceTime។
ចូលទៅកាន់ Settings > ចុចលើ Phone > ត្រង់ផ្នែក Calls ជ្រើសរើសយក Call Blocking & Identification > Block Contact អាច Block Call ពីនរណាម្នាក់លើបញ្ជីទូរសព្ទ (Contact) បាន។
បើលេខទូរសព្ទចង់ Block តែ មិនស្ថិតក្នុងបញ្ជី មានជម្រើសមួយទៀត ដោយបើកកម្មវិធី Phone > ចុចលើ Recents > ចុចលើ icon អក្សរ i ក្បែរនឹងលេខណាមួយ រួចចុច Block this Caller។
លើ Android Device
ទាំង iOS និង Android សុទ្ធតែផ្ដល់ជម្រើស Block ការ Calls តែវិធីលើស្មាតហ្វូន អាចខុសគ្នាបន្តិច ដោយក្រុមហ៊ុនផលិត មានជម្រើសផ្ទាល់ខ្លួន លើប្រព័ន្ធ Android OS។
Block Call លើ Stock Android
បើស្មាតហ្វូនប្រើ Stock Android ឬផ្នែកណាមួយនៃកម្មវិធី Android One មានជម្រើសបី ក្នុងការ Block Call។
១ បើកកម្មវិធី Phone > ចុចលើ icon Overflow (សញ្ញាចុចបី) នៅផ្នែកស្ដាំអេក្រង់ខាងលើ > ជ្រើសរើស Settings > Blocked numbers ហើយធ្វើការបន្ថែមលេខចង់ Block។
២ បើកកម្មវិធី Phone > ចុចលើ Recents រួចជ្រើសរើសលេខចង់ Block ដោយចុចលើវា ហើយជ្រើសរើស Block/report spam។
៣ អាច Block លេខដោយផ្ទាល់ពីកម្មវិធី Android Messages ដោយបើកកម្មវិធី > ចុចឲ្យជាប់លើលេខចង់ Block រួចពេល Contact ត្រូវបានជ្រើសរើស ចុចលើ icon Block (រង្វង់មូលមានបន្ទាត់) នៅផ្នែកស្ដាំអេក្រង់ខាងលើ។
Block លើស្មាតហ្វូន Samsung
ភាគច្រើន ការ Block Calls លើ Samsung មានលក្ខណៈស្រដៀងនឹងវិធីប្រើលើទូរសព្ទដំណើរការ Stock Android។ មានវិធីពីរ អាចប្រើលើ Samsung device។
១ បើកកម្មវិធី Phone > ជ្រើសរើស icon Overflow > ចុចលើ Settings > Blocked numbers ហើយបន្ថែមលេខចង់ Block។
២ បើកកម្មវិធី Phone > Recents រួចជ្រើសរើសលេខណាមួយចង់ Block > ចុចលើ icon Overflow > ចុចលើ Block number។
Block Call លើស្មាតហ្វូន LG
បើប្រៀបធៀបនឹងក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេង LG ផ្ដល់វិធីងាយស្រួលជាង ដោយបើកកម្មវិធី Phone > ចុចលើ Call logs ជ្រើសរើសលេខចង់ Block ចុចលើ icon Overflow នៅផ្នែកស្ដាំខាងលើ រួចជ្រើសរើស Block number ពី Menu បានឃើញ។
បើចង់ ពិនិត្យមើល ឬលុបលេខពីបញ្ជី Block អាចបើកកម្មវិធី Phone > ចុចលើ Call logs រួចជ្រើសរើស icon Overflow > ចុចលើ Call blocking & Decline with message > Blocked numbers។
Block Call លើស្មាតហ្វូន HTC
បើកកម្មវិធី Phone > ចុចលើ Call history រួចចុចឲ្យជាប់លើលេខចង់ Block > ជ្រើសរើស Block contact ឬ Block caller។
ដើម្បីពិនិត្យមើលលេខបាន Block ចុចលើ icon Overflow ក្នុងកម្មវិធី Phone។
Block Call លើស្មាតហ្វូន Huawei
លើស្មាតហ្វូននេះ មានវិធីពីរ អាច Block បាន។
១ បើកកម្មវិធី Phone > ជ្រើសរើស icon Contacts > ជ្រើសរើសលេខណាមួយចង់បញ្ចូលទៅបញ្ជីខ្មៅ > ចុច icon More នៅផ្នែកក្រោមនៃអេក្រង់ > ចុចលើ Add to blacklist។
២ អាចជ្រើសរើស Block លេខតាមកម្មវិធី Phone Manager ដោយបើកកម្មវិធី Phone Manager > Blocked > ជ្រើសរើស icon Gear នៅផ្នែកស្ដាំខាងលើ > ចុចលើ Numbers blacklist > Add៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ