• 2018-05-23 10:10:19
  • ផលិតផលថ្មី

ទើប​ចេញ​ក្ដៅៗ HTC U12+ មិន​ខ្ចី​ប្រើ​ក្បាល​ឆក ​ប៉ុន្តែ​ថែម​កាមេរ៉ា​ភ្លោះ​​មុខ/ក្រោយ​

  • 2018-05-23 10:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​នេះ​ HTC ទើប​បាន​បញ្ចេញ​ស្មាតហ្វូន​កំពូល​ថ្មី​​ HTC U12+ ដើម្បី​​​ដណ្ដើម​ទីផ្សារ​ស្មាតហ្វូន​ សម្រាប់​ឆ្នាំ​ ២០១៨ នេះ។

គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ HTC U12+ មិន​មាន​រចនាបថ​ក្បាល​ឆក​​ដូច​ទូរសព្ទ Android កំពូល​ដទៃ ហើយ​​ជា​ស្មាតហ្វូន​ HTC ដំបូង​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ ចាប់​តាំង​ពី​​ HTC One M8 មក។

ម៉ូដែល​ថ្មី​នេះ​មាន​តួ​ខ្លួន​ដែល​មិន​ខុស​ពី​ U11+ ប៉ុន្មាន​នោះ​ទេ ដោយ​មាន​សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត​ IP68។ ប៉ុន្តែ​អេក្រង់​ទំហំ​ ៦ អ៊ីញ​ប្រភេទ Super LCD6 របស់​ស្មាតហ្វូន​នេះ​​អាច​ទ្រាំទ្រ​នឹង​ការ​បង្ហាញ​រូប​ក្នុង​កម្រិត HDR10 បាន។ តួ​ខ្លួន​របស់​វា​នៅ​តែ​មាន​ចំណុច​ពិសេស ដោយ​អាច​ច្របាច់​​ដើម្បី​ដំណើរ​ការ​មុខងារ​ណា​មួយ។

កាមេរ៉ា​ភ្លោះ​​នៅ​ផ្នែក​ខាង​ក្រោយ​មាន​មួយ​កម្រិត ១២ MP និង​មួយ​ទៀត​មាន​កម្រិត ១៦ MP អាច​ធ្វើ​ការ​ Optical Zoom បាន​ពីរ​ដង។ កាមេរ៉ា​មេ​មាន​ Aperture ទំហំ​ f/1.8 ដែល​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS។

កាមេរ៉ា​របស់​ U12+ អាច​​ថត​វីដេអូ​បាន​ដល់​កម្រិត 4K នៅ​ល្បឿន​ ៦០ ប្លង់/វិនាទី និង​វីដេអូ​​កម្រិត ១០៨០ ភីកសែល​ក្នុង​ល្បឿន​ ២៤០ ប្លង់/វិនាទី។ កាន់​តែ​ពិសេស​នោះ​ កាមេរ៉ា​ Selfie ខាង​មុខ​ក៏​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ​ដែល​មាន​កម្រិត ៨ MP។

U12+ មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 អម​ដោយ​ RAM ទំហំ​ ៦ GB និង​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ ឬ ១២៨ GB ហើយ​មាន​កន្លែង​ដាក់​មេមូរី​កាត​​ទៀត​ផង។ ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo នឹង​មាន​មក​ស្រាប់​លើ​ស្មាតហ្វូន​នេះ។

U12+ មាន​បន្ថែម​សមត្ថភាព​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ ប៉ុន្តែ​ថាមពល​ថ្ម​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ ៣៥០០ mAh (U11+ មាន​ថ្ម​ទំហំ​ ៣៩៣០ mAh) ប៉ុណ្ណោះ។ ចំណុច​ពិសេស​ផ្សេង​ទៀត​មាន​ដូច​ជា​​រន្ធ​បំពង​សំឡេង​បែប​ស្ទេរីអូ និង​អាច​បញ្ចេញ​សំឡេង​គុណភាព​ច្បាស់​ល្អ​ពេល​ប្រើ​កាស។

HTC U12+ មាន​ទទួល​ការ​កុម្ម៉ង់​ទិញ​ចាប់​ពី​ថ្ងៃ​នេះ​ ដោយ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​​ម៉ូដែល​ទំហំ​ ៦៤ GB មាន​តម្លៃ​ ៧៩៩ ដុល្លារ និង ទំហំ​ ១២៨ GB មាន​តម្លៃ​ ៨៤៩ ដុល្លារ៕

​​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់